អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋឡើងពីខេត្តមួយចំនួនស្នើឲ្យរដ្ឋាភិបាលរៀបចំពិធីបុណ្យអុំទូកនៅឆ្នាំក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឈប់​សម្រាក​ពិធី​បុណ្យ​អុំ​ទូក​អក​អំបុក​សំពះ​ព្រះខែ។ ថ្ងៃ​នេះ​ក៏​មិន​ខុស​ថ្ងៃម្សិល​មិញ​និង​ម្សិល​ម្ងៃ នៅ​មុខ​ព្រះបរមរាជវាំង​តាំង​តែ​ពី​ព្រឹក​រហូត​ដល់​ពេល​រាត្រី​គឺ​មាន​សភាព​អ៊ូអរ តាមរយៈ​ជួប​ជុំ​របស់​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី។ តាមរយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ​ពលរដ្ឋ​មួយ​ចំនួន​ឡើងមក​ពី​តាម​បណ្ដាល​ខេត្ត និង​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ​ស្រាប់ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ទោះ​គ្មានព្រឹត្តការណ៍​អុំ​ទូក​ក៏​ដោយ  ក៏​បាន​នាំ​កូន​និង​ចៅ​មក​ស្គាល់​ភ្នំពេញ​នឹង​គេ​ដែរ។ តែយ៉ាងណា​ក៏ដោយ ចុងក្រោយ​នៃ​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​ទាំង​នោះ ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀប​ចំ​ពិធី​បុណ្យ​អុំទូក​ឡើង​វិញ នៅ​ឆ្នាំក្រោយ​​ទោះ​ហេតុ​ផល​អ្វី​ក៏​ដោយ ។ បើ​តាម​ពលរដ្ឋ មិន​បាន​អុំ​ទូក​ក៏​គួរ​ណា​បន្សល់​ត្រឹម​រូបភាព​បណ្ដែតប្រទីប និង​បាញ់​កាំជ្រួច​ដែរ។ ពី​មុខ​ព្រះបរមរាជ​វាំង យើង​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ អេង គីមហុង ៖

ទិដ្ឋភាពពេលព្រឹករបស់ពលរដ្ឋនៅមាត់ទន្លេនាថ្ងៃទី១វិច្ឆិកានេះ
ទិដ្ឋភាពពេលព្រឹករបស់ពលរដ្ឋនៅមាត់ទន្លេនាថ្ងៃទី១វិច្ឆិកានេះ © kimhong
ផ្សាយពាណិជ្ជកម្ម
វត្តមានសត្វព្រាបជាផ្នែកមួយជំរុញឲ្យអ្នកភូមិដឹកកូននិងចៅឡើងមកភ្នំពេញទោះមិនមានព្រឹត្តការណ៍អុំទូកក៏ដោយ
វត្តមានសត្វព្រាបជាផ្នែកមួយជំរុញឲ្យអ្នកភូមិដឹកកូននិងចៅឡើងមកភ្នំពេញទោះមិនមានព្រឹត្តការណ៍អុំទូកក៏ដោយ © kimhong
រាជធានីភ្នំពេញនាថ្ងៃទី១វិច្ឆិកា
រាជធានីភ្នំពេញនាថ្ងៃទី១វិច្ឆិកា © kimhong

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ