លោក សុទ្ធ គឹមកុលមុនី៖ផ្ទះជាង១០០ខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់
ចុះផ្សាយនៅថ្ងៃ៖
២ នាទី
ស្តាប់ - ០២:០៤
ផ្សាយពាណិជ្ជកម្ម
យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋជាង ១០០ខ្នងបានទទួលរងការខូចខាតដោយសារតែបញ្ហាខ្យល់កន្រ្តាក់។ នេះបើតាម លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤នេះ។ បើតាមអ្នកនាំពាក្យដដែល ក្នុងចំណោមផ្ទះជាង១០០ខ្នងនោះ មាន៣០ខ្នងបានទទួលរងខូចខាតទាំងស្រុង។ ជាមួយគ្នា ក៏មានផ្ទះមួយខ្នង និងគោមួយក្បាលបានងាប់ដោយសារតែរន្ទះបាញ់ផងដែរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ