អានតួអត្ថបទ
កម្ពុជា-សង្គម

លោកនេត្រ ភក្ត្រា៖របាយការណ៍សេរីភាពសារព័ត៌មានឆ្លុះបញ្ចាំងពីសេរីភាពសារព័ត៌មានពិតនៅកម្ពុជា

នៅថ្ងៃអង្គារ ទី៣០ ខែមេសានេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញជាសាធារណៈនូវរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ។ ល្អប្រសើរព្រោះបើតាមលោកនេត្រ ភក្រ្តា មានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលជួបសម្ភាសបានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពីមុន។

លោក នេត្រ ភក្ត្រា លើកបង្ហាញពីរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាដែលធ្វើឡើងដោយក្រសួងព័ត៌មាន
លោក នេត្រ ភក្ត្រា លើកបង្ហាញពីរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាដែលធ្វើឡើងដោយក្រសួងព័ត៌មាន © ខឹម សុវណ្ណារ៉ា/ក្រសួងព័ត៌មាន
ផ្សាយពាណិជ្ជកម្ម

នេះជាលើកដំបូងដែលក្រសួងព័ត៌មានបានដាក់បង្ហាញពីរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាន ខណៈករណីនេះតែងទទួលការរិះគន់ពីសំណាក់បណ្តាអង្គការក្នុងស្រុក និងអន្តរជាតិនាពេលកន្លងមក។ ជាក់ស្តែង សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញពីស្ថានភាពសេរីភាពសារព័ត៌មាននៅតែមិនទាន់ល្អប្រសើរ ហើយកាលពីឆ្នាំ ២០២៣ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី១៤៧ក្នុងចំណោម១៨០ប្រទេសដែលសេរីភាពសារព័ត៌មានដុនដាប។ តែសម្រាប់លោក នេត្រ ភក្ត្រា របាយការណ៍របស់ក្រសួងព័ត៌មានពេលនេះនឹងឆ្លុះបញ្ចាំងពីភាពពិតនៃស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា។

បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះដដែល កម្ពុជាចាំបាច់ត្រូវមានរបាយការណ៍វាយតម្លៃពីស្ថានភាពសេរីភាពសារព័ត៌មានដោយខ្លួនឯងដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសារព័ត៌មានកម្ពុជាប្រព្រឹត្តទៅយ៉ាងណា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ