អានតួអត្ថបទ

ក្រសួងការងារប្ដឹងរោងចក្រY&Wទៅតុលាការដើម្បីមានលទ្ធភាពទូទាត់ប្រាក់ឈ្នួលជូនកម្មករ

ភ្លាមៗបន្ទាប់ពីកម្មករកម្មការិនីនៅរោងចក្រវ៉ាយ&ដាប់បែលយូ ហ្កាមិន ចុះផ្លូវធ្វើបាតុកម្មនៅថ្ងៃទី៩ខែមីនា ក្រសួងការងារនិងបណ្ដុះវិជ្ជាជីវៈនៅក្នុងថ្ងៃដដែលនោះបានចេញសេចក្ដីប្រកាសព័ត៌មានអះអាងថា ក្រសួងនឹ​ងប្ដឹងក្រុមហ៊ុននេះទៅតុលាការ។ គោលបំណងនៃបណ្ដឹង គឺស្នើសុំដីកាចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ ដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មកនិយោជិត។

ក្រសួងការងារប្ដឹងរោងចក្រY&Wទៅតុលាការដើម្បីមានលទ្ធភាពទូទាត់ប្រាក់ឈ្នួលជូនកម្មករ
ក្រសួងការងារប្ដឹងរោងចក្រY&Wទៅតុលាការដើម្បីមានលទ្ធភាពទូទាត់ប្រាក់ឈ្នួលជូនកម្មករ © ហៀម តារ៉ារ័ត្ន
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបង្ហើបលទ្ធភាពប្ដឹងក្រុមហ៊ុនវ៉ាយ&ដាប់បែលយូ ហ្កាមិន ទៅតុលាការក្រសួងការងារនិងបណ្ដុះវិជ្ជាជីវៈបានអំពាវនាវដល់កម្មករនិយោជិត អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាននិងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ហើយងាកមកស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ជាធរមាន។

បន្ថែមពីលើនេះក្រសួងព្រមានថា ជនទាំងឡាយណាដែលព្យាយាមបកស្រាយច្បាប់ដោយមិនត្រឹមត្រូវ ក្នុងចេតនាបង្កឲ្យមានការតវ៉ាដោយខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ បើតាមក្រសួងការងារបាតុកម្មឈានដល់ការបិទផ្លូវសាធារណៈលេខ២១៧សង្កាត់ព្រែកជ្រៃនៅថ្ងៃទី៩មីនា បង្កឲ្យមានការស្ទះចរាចរណ៍និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ 

លោក ផាន បូរី ប្រធានសហជីពប្រចាំរោងចក្រវ៉ាយ&ដាប់បែលយូ (Y&W) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ដោយមានសង្ឃឹមថា កម្មករ-កម្មការិនីនឹងទទួលបានដំណោះស្រាយក្រោយការលូកដៃរបស់ក្រសួងការងារ។ បើតាមលោកបូរីអ្វីដែលក្រសួងការងារគ្រោងប្ដឹងទៅតុលាការបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនប្រៀបដូចជាការរក្សាសំណងជូនកម្មករកម្មការិនី។

 នៅក្នុងសំណុំរឿងនេះកម្មករ-កម្មការិនី​ជាង២ពាន់នាក់ដែលបំរើការងាររោងចក្រវ៉ាយ&ដាប់បែលយូចាត់តំណាងរបស់ខ្លួន១៦នាក់ចរចាជាមួយក្រសួង។ នេះបើតាមលោក ផាន បូរី។

គួរជម្រាបជូនថា វិវាទរវាងនិយោជិតនិងថៅរោងចក្រវ៉ាយ&ដាប់បែលយូហ្កាមិន កើតឡើងកាលពីថ្ងៃទី០១មីនា ថៅកែរោងចក្រវ៉ាយ&ដាប់បែលយូបានជូនដំណឹងដល់កម្មករថា រោងចក្រនឹងបិទទ្វារទាំងស្រុងដោយសារពុំមានលទ្ធភាពបន្តចង្វាក់ផលិតកម្មរបស់ខ្លួនបានទៀតឡើយ។ ការបិទទ្វារត្រូវបានភាគីរោងចក្របញ្ជាក់ថា ខ្លួនមានបញ្ហាបំណុល និងមានភាពជាប់គាំងនៃការបញ្ជាទិញពីបរទេស។

បើតាមសហជីពស្ថានភាពកម្មករបច្ចុប្បន្នកំពុងប្រឈមនឹងកង្វះខាតមួយចំនួនដូចជាៈគ្មានលទ្ធភាពចំណាយប្រចាំថ្ងៃនិងបង់ថ្លៃបន្ទប់ជួល ហើយស្ថានភាពនេះវាបានប៉ះពាល់បន្តដល់ប្រាក់ប្រចាំខែផ្ញើទៅកាន់ឱពុក-ម្ដាយនៅស្រុកកំណើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ