អានតួអត្ថបទ

លោក ​ហ៊ុន ម៉ាណែត​៖ ​ទោះ​មិនមែន ​ហ៊ុន ម៉ានី ​ក៏ត្រូវ​តម្លើង​ដែរ ​ព្រោះ​មុខងារ​សាធារណៈ​ជា​សេនាធិការ

នៅក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​ជ័យលាភី ​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ ​និង​សុខាភិបាល​ឆ្នាំ​២០២៣ ​នាព្រឹក​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៤​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានថ្លែង​ថា​ការតម្លើង​តំណែង​លោក ​ហ៊ុន​ ម៉ានី ជា​ឧបនាយក​រដ្ឋមន្ត្រី គឺ​ជា​ការជួយឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​មាន​ទំងន់ធ្ងន់ ​ក្នុងការ​ដឹកនាំ​ធ្វើ​កំណែទម្រង់​ទាក់ទង​ទៅនឹង​ក្រសួង​ស្ថាប័ន​ផ្សេងៗទៀត​។ ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដូច្នេះ ​បន្ទាប់ពី​មានការ​រិះគន់​ពីសំណាក់​អ្នក​វិភាគ ​និង​អ្នក​នយោបាយ​ប្រឆាំង​មួយចំនួន​ថា​ការតែងតាំង​លោក ​ហ៊ុន ម៉ានី ​កូនប្រុស​ពៅ​លោក​ ហ៊ុន សែន ​ជា​ឧបនាយក​រដ្ឋមន្ត្រី ​គឺជាការ​ពង្រឹង​អំណាច​ត្រកូល​«ហ៊ុន»​។ ក៏ប៉ុន្តែ ​លោក ​ហ៊ុន ម៉ាណែត ​បញ្ជាក់ថា​ទោះជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​មិនមែន​ជាប្អូនប្រុស​របស់​លោក ​ក៏លោក​ត្រូវតែ​តែងតាំង​ដែរ​ ដោយសារ​ក្រសួងនេះ ​ជា​សេនាធិការ​ដ៏សំខាន់​របស់​រដ្ឋាភិបាល​ក្នុងការ​កែទម្រង់​អាទិភាព​វិស័យ​មុខងារ​សាធារណៈ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្អូនប្រុសពៅ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ