អានតួអត្ថបទ

មន្រ្តីជំនាញ៖ជើងមាន់បង្កកនិងបង្គាគីមីជាង១០៦តោនត្រូវបានកម្ទេចចោល

កាលពីថ្ងៃទី៤ខែ កុម្ភៈ ក.ប.ប បានកម្ទេចចោលជើងមាន់បង្កកជាង១០២តោន ដែលពុំមានអនាម័យត្រឹមត្រូវ។ ទន្ទឹមគ្នានេះ បង្គាចាក់ចាហួយជាង ៤តោនក៏ត្រូវបានកម្លាំងជំនាញបង្ក្រាបបាន និងដុតកម្ទេចនៅ ថ្ងៃទី៨ កុម្ភៈម្សិលមិញ។ 

ជើងមាន់បង្កក១០២តោន ដែលក.ប.ប យកទៅកម្ទេចចោល កាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៤
ជើងមាន់បង្កក១០២តោន ដែលក.ប.ប យកទៅកម្ទេចចោល កាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៤ © FB
ផ្សាយពាណិជ្ជកម្ម

យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប មានជើងមាន់បង្កកជាង ១០២តោន ឬ ១០២,៦០០ គីឡូក្រាមត្រូវបានសមត្ថកិច្ចជំនាញឃាត់ចាប់បានលើរថយន្តដឹកកុងទឺនឺ ចំនួន៤គ្រឿង។ តាមក.ប.ប ជើងមាន់បង្កកទាំងនេះដែលគ្មានឯកសារបញ្ជាក់ពីគុណភាព និងគ្មានស្តង់ដារអនាម័យល្អត្រូវបានយកទៅកម្ទេចចោលភ្លាមៗ កាលពីថ្ងៃទី៤ខែកុម្ភៈកន្លងទៅ។

ចំណែកបង្គាចំនួន ២៦៦កេះ ស្មើនឹង ៤២៦៨ គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាប បាននៅម្ដុំត្រឡោកបែក និងយកទៅដុតកម្ទេចចោលនៅថ្ងៃទី៨ ខែកុម្ភៈម្សិលមិញ។ ការដុតកម្ទេចចោល បង្គាទាំងនេះ ធ្វើឡើងក្រោយមន្រ្តីជំនាញរកឃើញមាន ផ្ទុកសារធាតុគីមី ដូចជាការចាក់ចាហួយចូលក្នុង បង្គាជាដើម។ នេះបើយោងតាមស្នងការនគរបាលរាជធានីភ្នំពេញ។

តាមការកត់សម្គាល់ បង្គាមានចាក់ចាហួយ ឬមានផ្ទុកសារធាតុគីមីតែងត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបបានក្នុងចំនួនដ៏ច្រើននៅមុនពិធីបុណ្យចូលឆ្នាំចូលមកដល់។ ជាក់ស្តែងកាលពីថ្ងៃទី១៩ មករា ឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចក៏បានរកឃើញបង្គាចាក់ចាហួយនៅម្ដុំត្រឡោកបែកដូចគ្នានេះដែរ ចំនួន២០០គីឡូក្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ