អានតួអត្ថបទ
កឹមសុខា

មេធាវី អាង ឧត្តម៖ ឧទ្ធរណ៍ច្រានចោលសំណើបន្ធូរបន្ថយការរឹតត្បិតការឃុំខ្លួន លោក កឹម សុខា

សាលាឧទ្ធរណ៍បានបើកសវនាការរឿងក្តី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ពេញមួយព្រឹកថ្ងៃទី៣០មករា២០២៤ ដោយមិនទាន់មានលទ្ធផលអ្វីនៅឡើយ ខណៈសវនាការបន្ទាប់នឹងបន្តជំនុំជម្រះនៅថ្ងៃទី៨កុម្ភៈសប្តាហ៍ក្រោយ។ នេះបើតាម លោក អាង ឧត្តម សហមេធាវីការពារលោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានក្រោយផ្អាកសវនាការ។ លោកមេធាវី អាង ឧត្តម យល់ថា ការកំណត់ពេលសវនាការតែចំនួន៩ដង នៅសាលាឧទ្ធរណ៍ អាចនឹងបាត់ឱកាសកោះហៅសាក្សីមកចូលរួម។

មេធាវី អាង ឧត្តម៖ ឧទ្ធរណ៍ច្រានចោលសំណើបន្ធូរបន្ថយការរឹតត្បិតការឃុំខ្លួន លោក កឹម សុខា
មេធាវី អាង ឧត្តម៖ ឧទ្ធរណ៍ច្រានចោលសំណើបន្ធូរបន្ថយការរឹតត្បិតការឃុំខ្លួន លោក កឹម សុខា © វិទ្យុបារាំងអន្តរជាតិ
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអង្គ​សវនាការ​នៅសាលា​ឧទ្ធរណ៍ ​នៅព្រឹកថ្ងៃទី​៣០ខែមករា​នេះ លោក កឹម សុខា បានស្នើឱ្យតុលាការបន្ធូរបន្ថយ​ការ​រឹតត្បិតក្នុងការឃុំខ្លួន។តែ​សាលាឧទ្ធរណ៍ច្រានចោលសំណើនេះ។ គួរជម្រាបថា លោក កឹម សុខា អតីតគណបក្សសង្គ្រោះជាតិ បានប្តឹងជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូង​រាជធានីភ្នំពេញ ដែលបានកាត់ទោសកាលពីឆ្នាំ២០១៧ ​ឱ្យលោកជាប់ពន្ធធនាគារ​ចំនួន​២៧ឆ្នាំ ពីបទ«ក្បត់ជាតិ»។ សាលក្រមនេះ តុលាការដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនអនុញ្ញាតឱ្យជួបជាមួយជនបរទេស ឬជនណាមួយក្រៅពីក្រុមគ្រួសារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ