អានតួអត្ថបទ

អ្នកជំនាញ៖កំណើននៃអ្នកសេពគ្រឿងស្រវឹងនៅកម្ពុជាបង្កើនហានិភ័យសង្គម

នៅ​ឆ្នាំ ​២០២៣​ ទី​ផ្សារ​ស្រា​បៀរ​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ដោយ​រក​ប្រាក់​ចំណូល​បាន​ចំនួន ​១ ​៣៦០ លាន​ដុល្លារ​អាមេរិក​។​ ឧស្សា​ហកម្ម​នេះស្ថិត​នៅ​លើ​គន្លង​នៃ​ការ​ពង្រីក​អាជីវ​កម្ម​ជា​បន្ត​បន្ទាប់​ជាមួយនឹង​អត្រា​កំណើនប្រចាំ​ឆ្នាំ​ថេរ​ដែល​រំពឹង​ទុក​ ៨,៨% ​រហូត​ដល់​ឆ្នាំ​២០២៧​។​ នេះ​យោង​តាម​ ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ www.ziemann-holvrieka.com។

ការ​ប្រើប្រាស់​​គ្រឿង​​ស្រវឹង​ ​ កើន​ឡើង ​ពិសេស​​យុវវ័យ​
ការ​ប្រើប្រាស់​​គ្រឿង​​ស្រវឹង​ ​ កើន​ឡើង ​ពិសេស​​យុវវ័យ​ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

បើ​គិត​ជា​មធ្យម ​មនុស្ស​ម្នាក់ ​សេព​គ្រឿង​ស្រវឹង​ ជាង​ ៣៧​លីត្រ​ នៅ​ឆ្នាំ​២០២៣​ ប៉ុន្តែ ​វានឹង​មាន​កំណើន​ជា​មធ្យម ​៦.៤% ​នៅ​ឆ្នាំ​ ២០២៤​នេះ​។

បើ​សម្លឹង​ទៅ​ដល់​ឆ្នាំ​២០២៧ ​មនុស្ស​ម្នាក់​នៅ​កម្ពុជា ​សេព​គ្រឿង​ស្រវឹង​ជាង​៤៥លីត្រ​។ ​កំណើន​នេះ​នឹង​រុញ​ឲ្យ​បរិមាណ​ ផលិត​ស្រា​បៀរ​កើន​ឡើង​ដល់​ ៧៧៩.៨០ ​លាន​លីត្រ ​នៅ​ឆ្នាំ​២០២៧​។​ ប៉ុន្តែ​បញ្ហា​នេះ បាន​នាំ​ឲ្យ​មាន​ការចំណាយ​របស់​ពលរដ្ឋ​ទៅ​លើ​ថ្លៃ​ស្រាបៀរ ​នឹង​មាន​រហូត​ដល់​៣៩​% នៃ​ថ្លៃ​ចំណាយ​សរុប។  

ដោយឡែក តាម​ការស្រាវជ្រាវ​មួយ​របស់​ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Kirin  ក្នុងមួយឆ្នាំពលរដ្ឋកម្ពុជាម្នាក់​ជា​មធ្យម​ផឹកស្រាបៀរ​អស់​ប្រមាណ​៧២​លីត្រ។​ បើ​គិត​ជា​សរុប​​ក្នុង​មួយ​ឆ្នាំ ពលរដ្ឋ​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ​២,៣​ពាន់លាន​ដុល្លារ​តែ​ទៅ​លើ​ស្រាបៀរ​។

តាម​រយៈ​ការ​ចំណាយ​ដ៏ច្រើនសន្ធឹកសន្ធាប់​ទៅលើ​ផលិតផល​ស្រាបៀរ ធ្វើឱ្យក្រុ​ម​ហ៊ុន​ជាច្រើន មើល​ឃើញពីឱកាសបង្កើតរោងចក្រ​ផលិតស្រា​បៀរ​ជា​បន្ត​បន្ទា​ប់​នៅកម្ពុជា​។ ប៉ុន្តែ​កំណើន​នៃពលរដ្ឋ​​សេព​គ្រឿង​ស្រវឹង​កាន់តែច្រើន​ឡើង​ៗ​ ត្រូវបានអ្នកជំនាញ ព្រមានថា នឹងធ្វើឱ្យគ្រោះ​ថ្នាក់កើនឡើង ​ដែល​បណ្ដាល​មកពី​អ្នក​បើ​ក​បរ​សេពគ្រឿង​ស្រវឹង។

លោក យង់ គឹមអេង កត់សំគាល់ថា កំណើននៃការ​សេព​គ្រឿង​ស្រវឹង​ដោយ​សារតែ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និងគ្មានការកំណត់អាយុអ្នកសេពគ្រឿងស្រវឹង រួមទាំងការ​ផ្តល់រង្វាន់លើកទឹកចិត្ត។

​បើតាម​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ សន្តិភាព ថ្វីបើប្រាក់​ចំណូលពីគ្រឿង​ស្រវឹងមាន ១ ៣៦០ ដុល្លារ ​តែ​ចំណូលចូលរដ្ឋបានតែជាង២០០លានដុល្លារប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។ បើ​ធៀប​នឹង​ការ​ខាត​បង់​ដោយសារតែ​គ្រោះថ្នាក់​បណ្តាលមកពីគ្រឿង​ស្រវឹង​មានរហូតដល់ជាង៥០០លានដុល្លារឯណោះ។ នេះនៅមិនគិតដល់គ្រោះថ្នាក់ដល់សុខភាព នាំឲ្យកើតជំងឺច្រើនមុខ​ដោយសារតែ​ការសេពគ្រឿ​ង​ស្រវឹង​ផងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ