អានតួអត្ថបទ
កម្ពុជា-សង្គម

តុលាការកំពូលរុញសំណុំរឿងម្សៅទឹកដោះគោ Nutrilatt ទៅជំនុំជម្រះឡើងវិញ

តុលាការកំពូលក្រុងភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រមទាក់ទងសំណុំរឿងម្សៅទឹកដោះគោ Nutrilatt ឲ្យទៅជំនុំជម្រះនៅសាលាឧទ្ធរណ៍ឡើងវិញ ដោយយោងទៅលើហេតុផលថា គ្មានភស្តុតាងគ្រប់គ្រាន់។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានជំនុំជម្រះសំណុំរឿងម្សៅទឹកដោះគោ Nutrilatt កាលពីថ្ងៃពុធទី១៣ធ្នូកន្លងទៅ ក្រោយពេលដែលភាគីក្រុមហ៊ុននាំចូលម្សៅទឹកដោះ Nutrilatt បានប្តឹងសាទុក្ខទៅសាលាឧទ្ធរណ៍ និងប្តឹងជំទាស់នៅតុលាការកំពូល។ ការសម្រេចរបស់តុលាការកំពូលបែបនេះ បានធ្វើឲ្យភាគីអាណាព្យាបាលទាំង២១គ្រួសារ ដែលជាដើមបណ្តឹង មានការខកចិត្ត ដែលខ្លួនរង់ចាំយុត្តិធម៌អូសបន្លាយមកជាង៣ឆ្នាំនេះ។ សម្រាប់ក្រុមក្រុមអាណាព្យាបាលកុមារដែលរងគ្រោះពីម្សៅទឹកដោះគោ Nutrilatt បានចាត់ទុកការសម្រេចរបស់តុលាការបែបនេះ ថាជារឿងអយុត្តិធម៌ និងត្រូវអូសបន្លាយពេលជាបន្តទៀត។

ក្រុមអាណាព្យាបាលកុមាររងគ្រោះពីម្សៅទឹកដោះគោ Nutrilatt ឈរនៅកៀនតុលាការកំពូល ក្រោយស្តាប់សាលក្រម
ក្រុមអាណាព្យាបាលកុមាររងគ្រោះពីម្សៅទឹកដោះគោ Nutrilatt ឈរនៅកៀនតុលាការកំពូល ក្រោយស្តាប់សាលក្រម © Chan Phalkun
ផ្សាយពាណិជ្ជកម្ម
04:52

សូមស្តាប់ប្រតិកម្មរបស់លោកស្រី ផុន ពេជ្រវេតា និងលោកស្រី គង់ ច័ន្ទម៉ាលីស ដែលជាតំណាងអាណាព្យាបាលនៃកុមាររងគ្រោះ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ