អានតួអត្ថបទ

មន្ត្រីម្នាក់ប្រឈមនឹងផ្លូវច្បាប់ ករណីយកលុយធ្វើលិខិតឆ្លងដែនខុសច្បាប់

អគ្គ​នាយក​នៃអគ្គនាយ​ដ្ឋាន​អត្តសញ្ញាណ​កម្ម​ ព្រមាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​មន្ត្រី​នគរបាល​ម្នាក់​ ដែល​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​កំហុស​ ដោយ​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​ ហើយ​មិន​ព្រម​ផ្តល់​លិខិត​ឆ្លង​ដែន​ជូន​ប្រជា​ពល​រដ្ឋ​។

ប្រអប់សំបុត្រទទួលពាក្យបណ្តឹងរបស់នាយកដ្ឋានលិខិតឆ្លងដែន
ប្រអប់សំបុត្រទទួលពាក្យបណ្តឹងរបស់នាយកដ្ឋានលិខិតឆ្លងដែន © នាយកដ្ឋានលិខិតឆ្លងដែន
ផ្សាយពាណិជ្ជកម្ម

បើតាម​ហ្វេសប៊ុក​របស់​អគ្គនាយ​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ ការ​ព្រមាន​នេះ ​គឺ​បន្ទាប់​ពី​មាន​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​អំពី​ករណី​មន្ត្រី​ម្នាក់​ឈ្មោះ ​ប៉ាន់​ ម៉ាលីស ​ធ្វើ​ការ​នៅ​នាយក​ដ្ឋានលិខិត​ឆ្លង​ដែន ​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា​បានប្រព្រឹត្តកំហុស ដោយយកលុយប្រជាពលរដ្ឋ ហើយមិនព្រមផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។

 អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងថា ក្រុមការងារជំនាញ បាននិងកំពុងស្រាវជ្រាវលើករណីនេះយ៉ាងយកចិត្តទុកដាក់។ ក្នុងករណីដែលរកឃើញថា បុគ្គលរូបនះបានប្រព្រឹត្តកំហុសពិតប្រាកដមែន អគ្គនាយកដ្ឋាន នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ។

តាមការផ្សាយរបស់អ្នកអត្ថាធិប្បាយលើបណ្តាញសង្គមខ្លះ បានអះអាងថា មានពលរដ្ឋ៤នាក់ បានវេលុយជាង៤០០ដុល្លារចូលទៅគណនីABA របស់​លោកស័ក្ត​៥ ប៉ាន់ ម៉ាលីស ដែលជាប្រធានការិយាល័យមួយនៅនាយករដ្ឋានលិខិត​ឆ្លងដែន។ ការ​ផ្តល់លុយ​ជាង៤០០ដុល្លារនេះ ដោយ​មន្ត្រីរូបនោះសន្យា១ខែ លិខិត​ឆ្លងដែននឹងធ្វើរួច។ ប៉ុន្តែនៅពេល​ដល់កំណត់​មន្ត្រីរូបនោះ ចេះតែងពន្យាពេលម្តងជាពីរដងដោយថា មិនទាន់រួចរាល់ ទើបពលរដ្ឋដែល​ត្រូវការ​លិខិត​ឆ្លង​ចាំបាច់​ប្តឹងប្រឆាំងមន្ត្រីរូបនោះ។

តាម​គោលការណ៍របស់នាយកដ្ឋានលិខិត​ឆ្លងដែន គឺការធ្វើលិខិត​ឆ្លងដែន​ត្រូវបង់​សេវាចាប់ពី១០០ដុល្លារឡើងទៅជាសេវាកម្មធម្មតា ហើយបើចង់បានលឿនគឺត្រូវបង់ថ្លៃសេវាកើនឡើងទៅតាមករណីជាក់ស្តែង។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងថា ខ្លួនធានារ៉ាប់រងដោះស្រាយជូនប្រជាពលរដ្ឋដែលទទួលរងនូវការខាតបង់ដោយករណីខាងលើនេះ ដោយឲ្យពលរដ្ឋមកកាន់នាយកដ្ឋានលិខិតឆ្លងដែនរៀងរាល់ម៉ោងធ្វើការ ដើម្បីបញ្ជាក់អំពីករណីនីមួយៗ និងទទួលយកនូវដំណោះស្រាយមួយសមស្រប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ