អានតួអត្ថបទ

ព្រះរាជវត្តមានព្រះមហាក្សត្រកម្ពុជា​នៅវិមានប្រធានាធិបតី​បារាំង

ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលជួប​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ នា​ទីក្រុងប៉ារីស ល្ងាចថ្ងៃ​ចន្ទ ទី​១៣វិច្ឆិកា។ តាមការបញ្ជាក់ពីវិមានប្រធានាធិបតីបារាំង លោក​ម៉ាក្រុង និងព្រះមហាក្សត្រកម្ពុជា នឹងជជែក​គ្នា​អំពី​ការពង្រឹងទំនាក់ទំនង​ឲ្យ​កាន់តែស្អិតរមួត រវាងប្រទេសទាំង២។ នៅក្នុង​ដំណើរទស្សនកិច្ចនៅបារាំង​ ចាប់ពីថ្ងៃទី​១២ ដល់ថ្ងៃទី​១៨វិច្ឆិកានេះ​ ព្រះមហាក្សត្រ ទ្រង់នឹងចូលរួមជាអធិបតី​​ ក្នុងនាមជាព្រះប្រធាន នៃសន្និសិទអន្តររដ្ឋាភិបាលលើកទី​៤ ស្តីពីការអភិរក្ស និង​ការអភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រអង្គរ នៅទីស្នាក់ការអង្គការយូណេស្កូ ថ្ងៃពុធ​ទី​១៥វិច្ឆិកា។

ព្រះមហាក្សត្រកម្ពុជា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលជួប​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ នា​ទីក្រុងប៉ារីស ល្ងាចថ្ងៃ​ចន្ទ ទី​១៣វិច្ឆិកា
ព្រះមហាក្សត្រកម្ពុជា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលជួប​លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ នា​ទីក្រុងប៉ារីស ល្ងាចថ្ងៃ​ចន្ទ ទី​១៣វិច្ឆិកា © វិទ្យុបារាំងអន្តរជាតិ
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ