អានតួអត្ថបទ

២៩តុលា២០២៣៖ ខួបទី១៩នៃការយាងគ្រងរាជសម្បត្តិព្រះបរមនាថ នរោត្តម សីហមុនី

នាព្រះបរមរាជវាំង វេលាម៉ោង៧យប់ថ្ងៃអាទិត្យនេះ ​នឹងមានការអុជកាំជ្រួច ដើម្បីអបអរខួបលើកទី១៩នៃការយាងគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី។ ក្នុងឱកាសនេះ ព្រះឆាយាល័ក្ខណ៍របស់ទ្រង់តុបតែងដោយភ្លើងលម្អពណ៌ ត្រូវបានដាក់តាំងតាមក្រសួងស្ថាប័ន ខណៈអាជ្ញាធរក្រុងភ្នំពេញ បានអះអាងពីការសម្អាតបរិស្ថានតាមដងផ្លូវ កែលម្អសោភ័ណភាពសួនច្បារផងដែរ។ សូមរំឮកថា ព្រះបរមនាថ នរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជ្យសម្បត្តិបោះឆ្នោតជាឯកច្ឆ័ន្ធ ជ្រើសរើសជាព្រះមហាក្សត្រខ្មែរ ជំនួសព្រះបិតា នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៤ ខណៈទិវារំឮកខួបត្រូវបានកំណត់ធ្វើនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០០៤។

ខួបទី១០នៃពិធីគ្រងរាជ្យសម្បត្តិ ព្រះបរមនាថ នរោត្តម សីហមុនី ២៩តុលា២០០៤
ខួបទី១០នៃពិធីគ្រងរាជ្យសម្បត្តិ ព្រះបរមនាថ នរោត្តម សីហមុនី ២៩តុលា២០០៤ AP - Heng Sinith
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ