អានតួអត្ថបទ

ថុន រដ្ឋា បន្តការងារបរិស្ថានក្រោយសំណើរចេញទៅទទួលពានមិនត្រូវបានក្រសួងអើពើ

ពីរ​សប្ដាហ៍​ក្រោយ​មិន​ឃើញ​ការ​ ឆ្លើយ​តប យុវជន​មាតាធម្មតា​នៅ​ថ្ងៃ​ទី​២០ខែ​តុលា​ឆ្នាំ​២០២៣​នេះ​បានធ្វើ​ដំណើរ​ទៅ​ក្រសួងយុត្តិធម៌​សួរ​នាំ​អំពី​ញត្តិ​ដែល​ពួកគេ​បានដាក់​កាល​ពី​ថ្ងៃទី​៦​ខែ​តុលា។ ញត្តិនោះដើម្បី​ឲ្យ​ក្រសួង​អន្តរាគមន៍​បន្តទៅ​តុលាការ​បើក​ផ្លូវ​ឲ្យ​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ពានរង្វាន់​ផ្នែក​បរិស្ថាន​នៅ​ប្រទេស​ស៊ុយអែត​ចុង​ខែ​នេះ។ បើ​តាម​លោក ថុន រដ្ឋា ភាគី​ក្រសួង​យុត្តិធម៌​បាន​ឆ្លើយ​តប​ថា គេមិន​ទាន់​ពេល​ពិនិត្យ​សំណើ​នោះ​នៅ​ឡើយ​ទេ ម្លោះហើយ​គេ​ឈប់​រំពឹង និង​រងចាំទៀត ដោយ​ងាក​មកចំណាយ​ពេល​ធ្វើការងារ​បរិស្ថាន​បន្ត​ទៀត។  គួរជម្រាបជូនថា  អង្គការ Right Livelihood បាន​ផ្តល់​ពានរង្វាន់​ផ្នែក​បរិស្ថាន​ដល់​ក្រុម​យុវជន​មាតា​ធម្មជាតិ។

លោក ថុន រដ្ឋា យុវជនមាតាធម្មជាតិ
លោក ថុន រដ្ឋា យុវជនមាតាធម្មជាតិ © ថុ​ន រដ្ឋា
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ