អានតួអត្ថបទ

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ ការដំឡើងសេវាអ្នកដំណើរ មិនប៉ះពាល់ដល់ប្រជាជនទូទៅឡើយ

កម្រៃសេវាអ្នកដំណើរ(Passenger Service Tax) ដែលបានកើនថ្លៃ៥ដុល្លារ ចាប់ពីដើមខែតុលានេះ គឺការដំឡើងថ្លៃរបស់ក្រុមហ៊ុនអភិវឌ្ឈអាកាសយានដ្ឋាន ដែលមិនពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានពន្ធដារឡើយ។ លោកស៊ីន ច័ន្ទសេរីវុត្ថា គូសបញ្ជាក់ថា ការតម្លើងកម្រៃសេវាអ្នកដំណើរនេះ ធ្វើឡើងស្របតាមបរិបទនៃទំនិញឡើងថ្លៃ ក្រោយរក្សាតម្លៃថេរ អស់រយៈពេលជាង១០ឆ្នាំមកហើយ។ លោកមើលឃើញ ដែរថា ការអនុវត្តនេះ មិនប៉ះពាល់ជីវភាពប្រជាជនទូទៅឡើយ ក្រៅតែអ្នកដំណើរតាមយន្តហោះជាដែលទូទៅ មានជីវិភាពធូរធារប៉ុណ្ណោះ។គួរជម្រាបថា ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៣ អ្នកដំណើរកាន់លិខិតឆ្លងដែនកម្ពុជាម្នាក់ ត្រូវបង់កម្រៃសេវាអ្នកដំណើរនេះចំនួន ២៨$ ខណៈ អ្នកដំណើរក្រោម១២ឆ្នាំ ត្រូវបង់ចំនួន១៥$ ។ យ៉ាងណាមិញ កម្រៃនេះ ត្រូវបានរាប់បញ្ជូលក្នុងតម្លៃសំបុត្រយន្តហោះ ដែលអ្នកដំណើរកាន់លិខិតឆ្លងដែនកម្ពុជា​នៅតែអាចបង្វិល៧$មកវិញ សម្រាប់មនុស្សពេញវ័យ។  

លោក ស៊ីន ច័ន្ទសេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល
លោក ស៊ីន ច័ន្ទសេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល © Internet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ