អានតួអត្ថបទ

កំពស់​ទឹក​ខេត្ត​កំពង់ធំ​ជិត​ដល់​ចំណុច​ប្រកាស​អាសន្ន ​ខណៈ​ឧត្តុនិយម​ថា​នឹងមាន​ភ្លៀង​បន្ត

កំពស់ទឹក​នៅក្នុង​ខេត្ត​កំពង់ធំ​បានឆ្លងផុត​ពីកំរិត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ​និង​ឈានជិតដល់​កំរិត​ប្រកាសអាសន្ន ​ខណៈ​ខេត្ត​ផ្សេងៗ​ទៀត​ ដូចជា​ខេត្ត​ព្រះវិហារ ​ក្រចេះ ​ត្បូងឃ្មុំ​ជាដើម ​ក៏បានរង​នូវ​ទឹកជំនន់​ដែរ​ តែមិនមាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​។ ទោះយ៉ាងណា​ស្ថានភាព​ទឹកជំនន់​នៅតាម​បណ្តាខេត្ត​ទាំងនេះ ​គឺអាស្រ័យលើ​ស្ថានភាព​អាកាសធាតុ​ផងដែរ​ ថាតើ​មានភ្លៀង​ធ្លាក់​ឬ​យ៉ាងណា​។ ​ក៏ប៉ុន្តែ​តាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​កាលពី​ថ្ងៃទី​២៤​ ខែ​កញ្ញា ​កន្លងទៅ​បានជូនដំណឹង​ពី​ប្រព័ន្ធ​សម្ពាធទាប​មួយ​អូសកាត់​ប្រទេស​កម្ពុជា ​ជាហេតុ​ធ្វើឲ្យ​ភ្លៀង​បន្តធ្លាក់​នៅតំបន់​ខ្ពង់រាប​ភាគ​ឦសាន ​ខ្ពង់រាប​ភាគ​ខាងជើង ​និង​តំបន់​ទំនាប​កណ្តាល​ភាគពាយ័ព្យ​ចាប់ពី​ថ្ងៃ​ទី​២៦ ​ដល់ ​២៨​ខែ​កញ្ញា​នេះ​។ ក៏ប៉ុន្តែ​លោក​ សុទ្ធ គីមកុលមុនី ​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​វិទ្យុបារាំង ​RFI​ នៅថ្ងៃ​នេះ​ថា ​ទឹកជំនន់​នៅមិនទាន់​គម្រាម​កំហែង​អ្វី​ធ្ងន់ធ្ងរ​នោះទេ​។ លោកថា ​អង្គភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​គ្រប់​ជាន់ថ្នាក់​បាន​ត្រៀម​លក្ខណៈ​រួចហើយ ​ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការ​គ្រោះធម្មជាតិ​ជាយថាហេតុ។

ទឹកជំនន់នៅខេត្តកំពង់ធំ
ទឹកជំនន់នៅខេត្តកំពង់ធំ © សហការី
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ