អានតួអត្ថបទ

មន្ត្រី​រដ្ឋាភិបាល​សរសើរ​សមត្ថភាព​លោក ​ហ៊ុន ម៉ាណែត ​តែ​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​យល់ថា​ឆាប់​ពេក

លោក ​ហ៊ុន ម៉ាណែត ​គឺជា​មេដឹកនាំ​ដែល​មានវ័យក្មេង​ជាងគេ​ក្នុង​ចំណោម​មេដឹកនាំ​ទាំង​១១​ប្រទេស​ គិតទាំង​ទីម័រ​ខាងកើត ​កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៤៣ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្សព្វផ្សាយ​ចំនុច​វិជ្ជមាន​ជាច្រើន​របស់​លោក ​ហ៊ុន ម៉ាណែត ​ចេញពីវកិច្ចប្រជុំ​ដំបូង​នៅឥណ្ឌូនេស៊ី ​ដូចជា​ការស្វាគមន៍​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ ជាក់ស្តែង​នៅលើឆាក​តំបន់ ​និង​ពិភពលោក ​ការផ្តើម​បញ្ចូនសារ​សំខាន់​ៗ​ទៅកាន់​បរទេស ​ដែលជា​ការ​បញ្ជាក់​ឡើងវិញ​ក្នុងន័យ​ពង្រឹង​ជំហរ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ​ការ​បង្ហាញ​ពីតម្រូវការ​សន្តិភាព​របស់​កម្ពុជា​នៅចំពោះមុខ​ភាពតានតឹង​នៃ​បរិបទ​តំបន់ ​អន្តរជាតិ ​និង​ការ​ប្រជែងគ្នា​រវាង​ប្រទេស​មហាអំណាច​នៅ​អាស៊ី-ប៉ាស៊ីហ្វិក​ជាដើម​។ ​នេះបើតាម​សំណេរ​លើ​ហ្វេសប៊ុក​ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី ​ទទួល​បន្ទុកកិច្ចការ​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ​ក៏ប៉ុន្តែ​សម្រាប់​លោក ​វណ្ណ ប៊ុនណា ​អ្នកសិក្សា​ស្រាវជ្រាវ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ​ដែលកំពុង​មាន​វត្តមាន​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​នេះដែរ​ យល់ឃើញថា​លោក​ពិបាក​នឹង​ធ្វើការ​សន្និដ្ឋាន​ពី​សមត្ថភាព​របស់​មេដឹកនាំ​កម្ពុជា​ថ្មី ​ដោយសារជា​លើកដំបូង​នៃ​វត្តមាន​របស់​លោក​នៅក្នុងកិច្ចប្រជុំ​តំបន់ ​និង​អន្តរជាតិ​។ ​សូមស្តាប់​លោក ​វណ្ណ ប៊ុនណា ​ពីទីក្រុង​ហ្សាការតា ​ប្រទេស​ឥណ្ឌូនេស៊ី​៖

លោក ហ៊ុន​ ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី
លោក ហ៊ុន​ ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី © HMN
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ