អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមចោរHackចូលTelegramឆបោកប្រាក់ពលរដ្ឋចំនួន៥នាក់ត្រូវបានចាប់ខ្លួននៅភ្នំពេញ

 ក្រុមចោរ Hack ចូល Telegram ដើម្បីឆបោកប្រាក់ប្រជាពលរដ្ឋចំនួន ៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។ ក្នុងចំណោម៥នាក់ដែលត្រូវបានចាប់ខ្លួន ក្នុងនោះមានជនជាចិនចំនួន ៤នាក់ និងជនជាតិខ្មែរចំនួនម្នាក់។ ក្រៅពីចាប់ខ្លួនអ្នកទាំងនេះ សមត្ថកិច្ចជំនាញក៏បាននិងកំពុងស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរ Hack ចូល Telegram ដទៃទៀត ខណៈរយៈពេលថ្មីៗចុងក្រោយនេះ ករណីហែកចូល Telegram ជាច្រើនករណី បង្កឲ្យមានជនរងគ្រោះមួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។ 

ក្រុមចោរ Hack ចូល Telegram ដើម្បីឆបោកប្រាក់ប្រជាពលរដ្ឋចំនួន ៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។
ក្រុមចោរ Hack ចូល Telegram ដើម្បីឆបោកប្រាក់ប្រជាពលរដ្ឋចំនួន ៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។ © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថាបច្ចុប្បន្នកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយសមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរ Hack ចូល Telegram ឆបោកប្រាក់ប្រជាពលរដ្ឋ។ បើតាមលោក អេង ហ៊ី ករណីនេះមិនមែនកើតមានតែនៅរាជធានីភ្នំពេញទេ នៅតាមបណ្ដាខេត្តក៏អាចកើតមានករណីនេះដែរ។

ការលើកឡើងបែបនេះរបស់លោក អេង ហ៊ី គឺបន្ទាប់ពីក្រុមចោរ Hack ចូល Telegram ដើម្បីឆបោកប្រាក់ប្រជាពលរដ្ឋចំនួន០៥នាក់ ក្នុងនោះមានខ្មែរម្នាក់ និងជនជាតិចិនចំនួន ៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញចាប់ខ្លួន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។

បើតាមចម្លើយសារភាពប្រាប់សមត្ថកិច្ច ក្រុមចោរ Hack ចូល Telegram ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់លឺប្រាប់ថារស់នៅប្រទេសថៃ ហើយក្រុម Hacker ប្រាប់ថាអាចហែកTelegram ​បាន តាមរយៈផ្ញើសារឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល នោះពួកគេនឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទឬឈានដល់គ្រប់គ្រងអាខោនធនាគារបាន និងម៉្យាងទៀតប្រសិនបើថតស្កែនលេខតេលេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួកគេ នោះពួកគេក៏អាចគ្រប់គ្រង Telegram បានដូចគ្នា។

ជាការកត់សម្គាល់ទម្រាំចាប់ក្រុមចោរ Hack ចូល Telegram នេះបាន អាវុធហត្ថរាជធានីភ្នំពេញ​អះ​អាងថា បានធ្វើការស្រាវជ្រាវជាប្រចាំក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកាលពីថ្ងៃទី២៧ខែមីនា រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ទើបចាប់ខ្លួនពួកគេបាន។ ករណីនេះ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រើនរំលឹកអ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់ មិនត្រូវចូលមើល Link ឬ App ណាមួយដែលមានប្រភពមិនច្បាស់លាស់ ដែលផ្ញើឲ្យ​តាមរយៈ SMS WhatsApp Telegram Line ឬ Messenger ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ