អានតួអត្ថបទ
កម្ពុជា-សង្គម

ស្រ្តីរកស៊ីផ្លូវភេទជាង៣០នាក់ត្រូវបានអាជ្ញាធរខណ្ឌពោធិសែនជ័យចុះប្រមូលយកមកអប់រំ និងណែនាំ

 អាជ្ញាធរខណ្ឌពោធិសែនជ័យ បានចុះចាប់ស្រ្តីរកស៊ីសេវាកម្មផ្លូវភេទនៅតាមបណ្តោយផ្លូវចោមចៅ ឬផ្លូវវេងស្រេង ដើម្បីយកទៅធ្វើការអបរំ រួចធ្វើការដោះលែងពួកគេវិញ។ លោក​ ផុន​ សុផាន​ អភិបាល​​​រងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ​ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាការចុះប្រមូលនារីៗរក​ស៊ីផ្លូវភេទបាន​សរុប​ចំនួន​ ៣៤នាក់​ ក្នុងនោះមានភេទទី៣​ ចំនួន១១នាក់។ ការចុះប្រមូលនារីៗទាំងនេះ ដោយសារពួកគេរកស៊ីសេវាកម្មផ្លូវភេទនៅតាមផ្លូវសាធារណ ដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់ ខណៈមុនការចុះប្រមូលនេះ អាជ្ញាធរបានធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយជាច្រើនលើកច្រើនសារផងដែរ។

អាជ្ញាធរខណ្ឌពោធិសែនជ័យ បានចុះចាប់ស្រ្តីរកស៊ីសេវាកម្មផ្លូវភេទនៅតាមបណ្តោយផ្លូវចោមចៅ ឬផ្លូវវេងស្រេង ដើម្បីយកទៅធ្វើការអបរំ រួចធ្វើការដោះលែងពួកគេវិញ។
អាជ្ញាធរខណ្ឌពោធិសែនជ័យ បានចុះចាប់ស្រ្តីរកស៊ីសេវាកម្មផ្លូវភេទនៅតាមបណ្តោយផ្លូវចោមចៅ ឬផ្លូវវេងស្រេង ដើម្បីយកទៅធ្វើការអបរំ រួចធ្វើការដោះលែងពួកគេវិញ។ © Internet
ផ្សាយពាណិជ្ជកម្ម

01:10

សូមស្តាប់លោក ផុន សុផាន៖

សូមបញ្ជាក់ថា ការចុះប្រមូលនារីៗរកស៊ីសេវាកម្មផ្លូវភេទពីសំណាក់អាជ្ញាធរខណ្ឌពោធិសែនជ័យនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមខ្លះប្រតិកម្មផងដែរ ដោយអ្នកខ្លះបានលើកឡើងថា ការធ្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេប្រចាំថ្ងៃជាដើម។ ជាមួួយគ្នានេះរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចេញមកប្រតិកម្មចំពោះរឿងនេះដែរ ដោយលោកចាត់ទុកស្រ្តីរកស៊ីសេវាកម្មផ្លូវភេទ​ ជាកោសិកាសង្គមមួយ។ ទន្ទឹមនឹងប្រតិកម្ម ក៏មានការគាំទ្រចំពោះអាជ្ញាធរដែលចុះ​ប្រមូលនារីៗរកស៊ីផ្លូវភេទទាំងនេះនៅលើដងផ្លូវសាធារណៈដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ