អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរខេត្តបន្ទាយមានជ័យថា យោធាខ្មែរម្នាក់​ និងពលរដ្ឋថៃម្នាក់ រងរបួសធ្ងន់ក្រោយជាន់មីនត្រង់ព្រំដែនខ្មែរ-ថៃស្រុកថ្មពួក

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានឱ្យដឹងថា ពលរដ្ឋថៃម្នាក់ និងយោធាខ្មែរម្នាក់បានរងរបួសធ្ងន់ក្រោយដើរជាន់មីនត្រង់ចំណុចគោលចន្លោះបង្គោលសីម៉ាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ បើតាមលោកអភិបាលរងខេត្តគឺ មុនពេលកើតហេតុពលរដ្ឋថៃម្នាក់បានដើរចូលក្នុងតំបន់ហាមឃាត់(តំបន់មីន) ដើម្បីប៉ះបន្លែ ហើយក្រោយហេតុការណ៍ផ្ទុះមីនរួច យោធាខ្មែរម្នាក់បានទៅឆ្ការព្រៃដើម្បីជួយសង្គ្រោះក៏ប៉ះមីនផ្ទុះដូចគ្នា។

យោធាខ្មែរម្នាក់ និងពលរដ្ឋថៃម្នាក់ រងរបួសធ្ងន់ក្រោយជាន់មីនត្រង់ព្រំដែនខ្មែរ-ថៃស្រុកថ្មពួក
យោធាខ្មែរម្នាក់ និងពលរដ្ឋថៃម្នាក់ រងរបួសធ្ងន់ក្រោយជាន់មីនត្រង់ព្រំដែនខ្មែរ-ថៃស្រុកថ្មពួក © Internet
ផ្សាយពាណិជ្ជកម្ម
01:51

សូមស្តាប់ប្រសាសន៍របស់លោក ង៉ោ ម៉េងជ្រូន អភិបាលរងខេត្តបន្ទាយមានជ័យ៖

សូមជម្រាបថា ពលរដ្ឋថៃដែលរងរបួសគឺមានឈ្មោះ សំរឹទ្ធ រៃរឿន ភេទស្រី រស់នៅក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ហើយស្ត្រីរងគ្រោះរូបនេះរបួសធ្ងន់ដាច់ជើងខាងឆ្វេង និងរបួសលើផ្ទៃមុខតែម្តង។ ចំណែកយោធាខ្មែរវិញមានឈ្មោះ សេង ឆន ជាមន្ត្រីយោធាតំបន់អភិវឌ្ឍន៍។ យោធាខ្មែររូបនេះបានចូលកាប់ត្រូវគ្រាប់មីនបណ្តាលដោយរបួសដៃខាងស្តាំ និងភ្នែកយ៉ាងធ្ងន់ធ្ងរ ហើយកម្លាំងយោធាបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យភូមិភាគ៥ពពីរ ក្នុងខេត្តបាត់ដំបង ខណៈស្ត្រីពលរដ្ឋថៃត្រូវបាននគរបាលថៃបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តស្រះកែវផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ