អានតួអត្ថបទ
កម្ពុជា-សង្គម

លទ្ធ​ផល​ចាប់​ឆ្នោត​៖ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​លេខ​រៀង​ចុង​ក្រោយ​គេ

ដូច​អាណត្តិ​មុន​ដែរ​ គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ កំពុង​កាន់​អំណាច​ ឈរ​នៅ​លេខ​រៀង​ចុង​ក្រោយ​គេ​ក្នុង​បញ្ជីគណ​បក្ស​ន​យោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​ខាង​មុខ​នេះ​។​ យោង​តាម​លទ្ធ​ផល​នៃ​ការ​ចាប់​ឆ្នោត​ដោយ​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ​នៅថ្ងៃ​ចន្ទ​នេះ​ គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ចាប់​បាន​លេខ​រៀង​ទី​១៨​ ក្នុង​ចំណោម​គណ​បក្ស​ដែលឈរ​ឈ្មោះ​ចូល​រួម​ប្រ​កួត​នៅ​អាណត្តិ​ទី​៧ខាង​មុខ​នេះ​។

គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច ឈរនៅលេខរៀងចុងក្រោយគេក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី២៣កក្កដាខាងមុខនេះ។
គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច ឈរនៅលេខរៀងចុងក្រោយគេក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី២៣កក្កដាខាងមុខនេះ។ © Internet
ផ្សាយពាណិជ្ជកម្ម

លទ្ធ​ផល​នៃ​ការ​ចាប់​ឆ្នោត​លេខ​រៀង​គណបក្សនយោបាយ​ បង្ហាញថា គណបក្ស​ដែល​ឈរ​នៅ​លេខ​រៀងទី១គឺ សំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូរ ២៖ គណបក្សខ្មែរតែមួយ ៣៖ សញ្ជាតិកម្ពុជា ៤៖ ខ្មែររួបរួមជាតិរបស់​លោក ញឹក ប៊ុនឆៃ ៥៖ កម្លាំងប្រជាធិបតេយ្យ ៦៖ គណបក្សកសិករ ៧៖ ស្រ្តីដើម្បីស្ត្រី ៨៖ គណបក្សខ្មែរឈប់ក្រ របស់​លោក ក្រវ៉ាញ ដារ៉ន ៩៖ ហ្វ៊ុនស៊ិនប៉ិច ១០៖ ធម្មាធិបតេយ្យ ១១៖ ប្រជាធិបតេយ្យមូលដ្ឋានរបស់​លោក យ៉េង វីរៈ ១២៖ បំណងប្រជាពលរដ្ឋ ១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៤៖ ឯកភាពជាតិខ្មែរ ១៥៖ ខ្មែរអភិរក្សរបស់​លោក រៀល ខេមរិន្ទ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ១៦៖ យុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ១៧៖ ជនជាតិដើមប្រជាធិបេតយ្យ និង ១៨៖ គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជាកាន់អំណាចនេះ​ក៏ចាប់បានរៀង​លេខ​ចុងក្រោយគេដែរ​កាលពីការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ពោលឈរនៅ​លេខ​រៀងទី២០​ក្នុង​ចំណោម​គណបក្សចូលរួមទាំង២០  ខណៈ​មិនមានវត្តមាន​គណបក្សប្រឆាំងធំជាងគេ ព្រោះ ត្រូវរំលាយមុនការបោះឆ្នោត។

ដូចគ្នាអញ្ចឹងដែរ សម្រាប់ការ​បោះឆ្នោត​អាណត្តិទី៧នេះ បើទោះបីជាគណបក្សភ្លើង​ទៀន​មិន​ត្រូវបាន​រំលាយ តែគណបក្សប្រឆាំងធំជាងគេនេះ​ក៏មិនត្រូវបាន​អនុញ្ញាតឲ្យ​ចូល​រួម​ប្រកួតឡើយ​ក្រោម​ហេតុ​ផល​មិន​បានបំពេញលក្ខខណ្ឌតាម​តម្រូវការរបស់គជប។

សូមរំឭកថា ដោយសារតែគណបក្សប្រឆាំងត្រូវបានរំលាយនៅមុនការបោះឆ្នោត​២០១៨ ពេលនោះ លទ្ធផល​បោះឆ្នោត​គឺគណបក្សប្រជាជនកម្ពុជាប្រមូលបានកៅអីទាំង១២៥​របស់​រដ្ឋសភា។ ​នៅឆ្នាំ២០២៣នេះ តើ​លទ្ធផល​បោះឆ្នោត​នឹង​ទៅជាយ៉ាងណា ខណៈគណបក្សប្រឆាំងធំជាងគេ​មិនត្រូវបានអនុញ្ញាតឲ្យចូលរួមនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ