អានតួអត្ថបទ
កម្ពុជា-សង្គម

ទិវាពលកម្មអន្តរជាតិ៖ សហជីពទាមទាររដ្ឋាភិបាលតម្លើងប្រាក់ខែកម្មករឲ្យបាន២៥០ដុល្លារក្នុងមួយខែ

ក្រុមបណ្តាសហជីព និងកម្មករប្រមាណជាង២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានជួបជុំគ្នាដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា។ សម្រាប់ទិវាពលកម្មអន្តរជាតិនៅឆ្នាំនេះ ក្រុមបណ្តាសហជីពបានលើកពីបញ្ហាប្រឈមរបស់កម្មករ ដោយមានសំណើរហូតដល់១៨ចំណុច ដើម្បីទាមទារឲ្យរដ្ឋាភិបាលអន្តរាគមន៍។ ក្នុងនោះការសុំតម្លើងប្រាក់ខែ២៥០ដុល្លារ បានស្ថិតនៅក្នុងសំណើដែលសហជីពតំណាងកម្មករចង់បាន។ 

ក្រុមបណ្តាសហជីព និងកម្មករប្រមាណជាង២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានជួបជុំគ្នាដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា។
ក្រុមបណ្តាសហជីព និងកម្មករប្រមាណជាង២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានជួបជុំគ្នាដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា។ © Internet
ផ្សាយពាណិជ្ជកម្ម

សំណើទាំង១៨ចំណុចរបស់តំណាងសហជីព និងសមាគមការពារកម្មករ រួមមានជាអាទិ៍ ការស្នើសុំរដ្ឋាភិបាលឲ្យតម្លើងប្រាប់ខែចំនួន២៥០ដុល្លារដល់កម្មករក្នុងវិស័យកាត់ដេរ, ការទាមទារឲ្យរដ្ឋាភិបាលបញ្ចុះថ្លៃប្រេងសាំង អត្រាការប្រាក់ធនាគារ និងតម្លៃជីកសិកម្ម, ការទាមទារឲ្យរដ្ឋបញ្ចូលថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលឡើងវិញ, និងការទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទលើបណ្តាសហជីពដែលកំពុងជាប់ឃុំឃាំង និងជាពិសេសករណីតំណាងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ ជាដើម។

ក្រៅពីនេះ បណ្តាសហជីពចម្រុះវិស័យ បានទាមទារឲ្យរដ្ឋាភិបាល ធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ដើម្បីធានាថាកម្មករមានសិទ្ធិពេញលេញ ក្នុងការចូលរួមជាមួយសហជីព និងមានសិទ្ធិពឹងពាក់សហជីពធ្វើជាតំណាង និងធ្វើកូដកម្ម។ បន្ថែមពីនេះទៀតសោត ការគាំពារផ្នែកសុខភាព សុវត្ថិភាពកន្លែងការងារសម្រាប់កម្មករចំណាកស្រុក ឲ្យជៀសផុតពីការជួញដូរ ក៏ត្រូវបានភាគីសហជីពលើកជាចំណុចស្នើមួយផងដែរ។

បើតាមលិខិតដល់ដាក់ជូនលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកនេះ​ តំណាងសហជីពបានកត់សម្គាល់ថា កម្មករនៅពើបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលមិនទាន់អាចរកឃើញដំណោះស្រាយ។ បញ្ហាទាំងនោះ គឺការផ្តល់ប្រាក់ឈ្នួលទាប សុខមាលភាព និងសុវត្ថិភាពការងារនៅមិនទាន់រៀបចំបានល្អ។ រីឯការប្រើប្រាស់សិទ្ធិតវ៉ា និងកូដកម្មដោយសន្តិវិធី ក៏ត្រូវបានអាជ្ញាធររឹតបន្តឹង ដែលទាំងនេះភាគសហជីពលើកឡើងថា កម្មករបានរងគ្រោះទ្វេដង។

នៅក្នុងទិវាពលកម្មអន្តរជាតិនេះដែរ នៅក្នុងសារលិខិតដោយឡែករបស់លោក ហ៊ុន សែន វិញ បានបង្ហាញ តួលេខថា បច្ចុប្បន្នពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅប្រទេសមានប្រមាណ ១.៣លាននាក់ ខណៈអត្រាមានការងារក្នុងប្រទេសរក្សាបាន ៩៩.៣%។ មិនត្រឹមតែអាចបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។ បើតាមលោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែលមានប្រាក់ចំណូលខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ