អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងទេសចរណ៍៖ ២ថ្ងៃនៃអង្គរសង្ក្រាន្ត និងសង្ក្រាន្តទូទាំងប្រទេសទាក់ទាញទេសចរបានជាង៦លាននាក់

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ និង​សង្ក្រាន្ត​ទូទាំង​ប្រទេស​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គិត​ត្រឹម​ថ្ងៃ​ទី១៤​ ដល់​ថ្ងៃ​ទី១៥​ ខែ​មេសា ​បាន​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ ជាង​៦លាន​នាក់។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ នៅ​ថ្ងៃ​ទី១៦​ ខែ​មេសា​នេះ​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។​

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត © Internet
ផ្សាយពាណិជ្ជកម្ម

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១៦ ខែមេសាថាក្នុងរយៈពេល ២ថ្ងៃនៃអង្គរសង្ក្រាន្ត និងសង្ក្រាន្ត ទូទាំងប្រទេស អាចទាក់ទាញទាក់ប្រជាពលរដ្ឋឲ្យធ្វើដំណើរកម្សាន្ត ទូទាំងប្រទេស បានជាង ៦លាននាក់។ បើតាមរដ្ឋមន្ត្រីទេសចរណ៍ ថ្ងៃទី១នៃឱកាសចូលឆ្នាំថ្មី ដែលត្រូវចំថ្ងៃទី១៤ ខែមេសា មានពលរដ្ឋជាង ២លាននាក់ធ្វើដំណើរកម្សាន្ត និង ថ្ងៃទី២ មានប្រជាពលរដ្ឋជាង ៤ លាននាក់ធ្វើដំណើរកម្សាន្ត។

លោកបញ្ជាក់ថា“ក្រោយកូវីដ១៩ ព្រិត្តការណ៍អង្គរសង្ក្រាន្ត ជាព្រឹត្តិការណ៍ វប្បធម៌ទេសចរណ៍ដ៏ធំ ហើយនៅខែឧសភា ខាងមុខ SEAGAMES២០២៣  ក៏ជាព្រិត្តិការណ៍ កីឡាទេសចរណ៍ដ៏ធំផងដែរ។ ព្រឹត្តិការណ៍ ទាំងពីរនេះ  គឺជាផលិតផលទសចរណ៍ដ៍ធំពិសេស ដែលក្រោយកូវី១៩ គ្រប់ប្រទេសសុទ្ធ តែចង់ឲ្យមានព្រិត្តិការណ៍របៀបនេះ។

បើតាមក្រសួងទេសចរណ៍ចរន្តនៃការដើរកម្សាន្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១ឆ្នាំ២០២៣នេះ មានសភាពផុសផុលខ្លាំងធៀបនឹងថ្ងៃចូលឆ្នាំថ្ងៃទី១ កាលពីឆ្នាំ២០២២។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ១៤៣,១៩ភាគរយ  ធៀបនឹងថ្ងៃចូលឆ្នាំថ្ងៃទី១ ឆ្នាំ២០២២ ដែលភ្ញៀវសរុបមានត្រឹមតែប្រមាណ ៨៦ ម៉ឺននាក់ប៉ុ​ណ្ណោះ។

កាលពីថ្ងៃទី១៥ ខែមេសាក្រសួងទេសចរណ៍បានបញ្ជាក់ថា សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មិនមានបញ្ហាធំដុំណាមួយកើតឡើងទេនៅថ្ងៃចូលឆ្នាំទី១នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ