អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរថាព្រះតេជគុណ សយ សាត ត្រូវបានចាប់សឹកក្រោមហេតុផលសង្ឃក្លែងក្លាយ

ព្រះតេជគុណ សយ សាត ដែលធ្វើធម្មយាត្រាថ្មើជើងជាមួយសកម្មជនសង្គមមួយចំនួនទៀតពីភ្នំពេញទៅកាន់ព្រំដែនខ្មែរ-ថៃ ខេត្តបន្ទាយជ័យ ដើម្បីលើកកម្ពស់សីលធម៌ និងយុត្តិធម៌សង្គម ត្រូវបានចាប់បង្ខំឲ្យសឹកដោយស្ម័គ្រចិត្ត ក្រោមហេតុផលថា ជាសង្ឃក្លែងក្លាយ បួសពុំត្រឹមត្រូវតាមច្បាប់ និងពុំមានបណ្ណសម្គាល់ជាព្រះសង្ឃ។ ក្រោយឲ្យសឹកពីព្រះសង្ឃ ព្រះតេជគុណ សយ សាត ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងចាប់ឃាត់ខ្លួន។ ការឃាត់ខ្លួននេះ ត្រូវបានលោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបង បញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា គឺដើម្បីយកទៅសួរនាំ និងធ្វើការអប់រំ។ បន្ទាប់ពីសួរនាំ និងធ្វើការអប់រំរួច នឹងធ្វើការដោះលែងឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។ 

ព្រះតេជគុណ សយ សាត ដែលធ្វើធម្មយាត្រាថ្មើជើងជាមួយសកម្មជនសង្គមមួយចំនួនទៀតពីភ្នំពេញទៅកាន់ព្រំដែនខ្មែរ-ថៃ ខេត្តបន្ទាយជ័យ ដើម្បីលើកកម្ពស់សីលធម៌ និងយុត្តិធម៌សង្គម
ព្រះតេជគុណ សយ សាត ដែលធ្វើធម្មយាត្រាថ្មើជើងជាមួយសកម្មជនសង្គមមួយចំនួនទៀតពីភ្នំពេញទៅកាន់ព្រំដែនខ្មែរ-ថៃ ខេត្តបន្ទាយជ័យ ដើម្បីលើកកម្ពស់សីលធម៌ និងយុត្តិធម៌សង្គម © Internet
ផ្សាយពាណិជ្ជកម្ម
01:33

សូមស្ដាប់លោក សាត គឹមសាន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ