អានតួអត្ថបទ
កម្ពុជា-សង្គម

លោក​ ហ៊ុន សែន៖​ បិទ​វិទ្យុ​ VOD​ មិន​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​ងាប់​ទេ

នៅក្នុង​ពិធីចែក​សញ្ញាបត្រ​ដល់​សិស្ស ​និស្សិត​នៃសកលវិទ្យាល័យ​ធនធាន​មនុស្ស​នាព្រឹក​ថ្ងៃចន្ទ ​ទី២០ ​ខែកុម្ភៈ​នេះ ​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​លើក​ឡើង​ថា​លោក​បាន​ប្រាប់​ទៅរដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​លោក ព្រុំ សុខា​ ឲ្យ​ទទួល​យក​បុគ្គលិក​វិទ្យុ ​VOD​ ណា ​ដែលនៅ​ក្នុង​ក្របខណ្ឌពេញសិទ្ធិ។​ ដោយ​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បុគ្គលិក​ VOD​ ដែល​បដិសេធ​ទទួល​យក​ការងារ​ ដែល​លោក​ផ្តល់ឲ្យ​ក្រោយ​ការ​បិទ​ លោក ហ៊ុន សែន ​បញ្ជាក់​ថា​វិទ្យុ ​VOD​ មិន​អាច​រស់​ឡើងវិញ​បាន​ទេ ​ដោយសារ​លោក​ផ្តល់​ឱកាស​ឲ្យ​ធ្វើការ​សុំទោស ​ក៏ប៉ុន្តែវិទ្យុ ​VOD​ មិន​ធ្វើតាម។​ លោក​នាយករដ្ឋមន្ត្រី​ ក៏បាន​ព្រមាន​ផង​ដែរដល់​ជនបរទេស​នានា ​កុំឲ្យ​ពាក់ព័ន្ធ​នៅក្នុង​រឿងនេះ ​ដោយ​លោក​លើក​ហេតុការណ៍​នៅ​ប្រទេស​ឥណ្ឌា​ជាឧទាហរណ៍ ​ដែល​សមត្ថកិច្ច​ឥណ្ឌា​បញ្ជូន​កម្លាំង​ទៅឆែក​ឆេរ​ការិយាល័យ​វិទ្យុ ​BBC​ នៅ​ប្រទេស​ឥណ្ឌា ​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​មិនល្អ​ពីមេដឹកនាំឥណ្ឌា​។​ តែលោក ​ហ៊ុន សែន ​អះអាង​ថាលោក​មិនធ្វើ​ដូច្នោះទេ។​

សកម្មជនសិទ្ធិមនុស្សមួយក្រុមប្រមូលផ្តុំគ្នា ដើម្បីតវ៉ានឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដកហូតអាជ្ញាប័ណ្ណ របស់សារព័ត៌មាន VOD
សកម្មជនសិទ្ធិមនុស្សមួយក្រុមប្រមូលផ្តុំគ្នា ដើម្បីតវ៉ានឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដកហូតអាជ្ញាប័ណ្ណ របស់សារព័ត៌មាន VOD © Internet
ផ្សាយពាណិជ្ជកម្ម
02:22

សូមស្តាប់ការលើកឡើងរបស់លោក ហ៊ុន សែន៖

សូមរំលឹកថា ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបិទវិទ្យុ VOD កាលពីសប្តាហ៍មុន ដោយរដ្ឋាភិបាលយល់ថាផ្សាយខុស ហើយផ្តល់ឱកាសឲ្យសុំទោស តែមិនមានការសុំទោសដូចអ្វីដែលលោក ហ៊ុន សែន ចង់បាន ភាពចម្រូងចម្រាសនៃមតិ ក៏បានកើតឡើងយ៉ាងខ្លាំង។ ទីបំផុតបុគ្គលិក VOD ចំនួន៨នាក់ ត្រូវបានបង្ហើបដោយលោកនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ ថាបានទៅដាក់ពាក្យសុំចូលបំរើការងាររដ្ឋ តាមការអនុគ្រោះរបស់លោក។ ក៏ប៉ុន្តែ ក៏មានផងដែរបុគ្គលិក ដែលមិនទទួលយកការផ្តល់ការងាររបស់រាជការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ