អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងផែនបន្តធានាថា ធ្វើការដោយតម្លាភាពក្នុងការផ្ដល់ប្រាក់ឧបតម្ថជូនគ្រួសារក្រីក្រ

ជា​ថ្មី​ម្ដង​ទៀត​មន្ត្រី​ក្រសួង​ផែនការ​បាន​អះអាង​ថា​ ធ្វើ​ការ​ដោយ​តម្លាភាព​ក្នុង​ការ​ផ្ដល់​ប្រាក់​ឧបតម្ថ​ជូន​គ្រួសារ​ក្រីក្រ​នៅ​ចំពោះ​មុខ​សំណួរ​ដែល​ចោទ​ឡើង​ថា ​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រី​ធ្វើ​ឡើង​ដោយ​ប្រកាន់​បក្ខ​ពួក​ រើសអើង​និន្នាការ​នយោបាយ​…ជា​ដើម។​ ជំហរ​ស្អាត​ស្អំ​របស់​ក្រសួង​ផែនការ​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​សប្តាហ៍​គាំពារ​សង្គម​ ឆ្នាំ​២០២៣​ដែល​រៀបចំ​ឡើង​នា​ពេល​ថ្មីៗ​នេះ។​

លោក ថេង បញ្ញាធន់ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ
លោក ថេង បញ្ញាធន់ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ © Internet
ផ្សាយពាណិជ្ជកម្ម
02:17

សូមស្ដាប់ការលើកឡើងរបស់លោក ថេង បញ្ញាធន់ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ។

សារលិខិត​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ រដ្ឋាភិបាល​កម្ពុជា បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា និង​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដោយ​ក្នុង​១​គ្រួសារ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ​១០​ម៉ឺន​រៀល ដើម្បី​ជួយ​សម្រួល​ក្នុងការ​ដោះស្រាយ​ជីវភាព​។​ ការឧបត្ថម្ភ​នេះ​បែងចែក​ទៅតាម​កម្រិត​តំបន់​រួមមាន ការឧបត្ថម្ភ​នៅ​រាជធានី​ភ្នំពេញ ១​គ្រួសារ​ទទួលបាន ៩៩ ៩០០ រៀល​ហើយ​សមាជិកគ្រួសា​រ​នឹង​ទទួលបាន​បន្ថែម​ម្នាក់ៗ ២៨ ០០០​រៀល​ក្រៅពី​ប្រាក់​គោល​អាស្រ័យ​លើ​សមាជិកគ្រួសារ​តិច​ឬ​ច្រើន​។ ទីប្រជុំជន ១​គ្រួសារ​ទទួលបាន ៨៧ ៣០០​រៀល​សមាជិកគ្រួសារ​ប​ន្ថែ​ម​ម្នាក់ៗ ២៤ ០០០​រៀល និង​ជនបទ​ក្នុង​១​គ្រួសារ​ទទួលបាន​៨១ ៣០០​រៀល​សមាជិកគ្រួសារ​ប​ន្ថែ​ម​ក្នុង​ម្នាក់ៗ២០០០០​រៀល​។​ កម្មវិធីផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ​ធ្វើឡើង​ចំនួន៣​លើក។ ​លើក​ទី​១ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២២ លើក​ទី​២ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៣​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ