អានតួអត្ថបទ
កម្ពុជា-ច្បាប់់

លោក​ ស ខេង​ ថា​មាត្រា​ចំនួន៩​ ក្នុង​ចំណោម១៦​នៃច្បាប់​ស្តីពីសមាគម​និង​អង្គការ​ក្រៅរដ្ឋាភិបាលត្រូវ​បាន​ជជែក​ស្រុះស្រួល​គ្នាហើយ

នៅក្នុង​ពិធី​បើក​វេទិកា​ស្ដី​ពីភាព​ជាដៃគូ​រវាង​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​លើកទី៥​ នា​ព្រឹក​ថ្ងៃអង្គារ​នេះនៅ​សណ្ឋាគារ​សុខា​រាជធានីភ្នំពេញ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា ​បរិយាកាស​នៃ​កិច្ច​ប្រជុំ​លើកទី៥​ រវាង​អង្គការ​សង្គម​ស៊ីវិល​ និង​រដ្ឋា​ភិបាល​បាន​ប្រព្រឹត្ត​ទៅល្អ។ ​តាម​លោក ​ស ខេង​ ក្រុម​ការងារ​រាជរដ្ឋាភិបាល​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ​បាន​ស្រុះស្រួល​គ្នា​លើខ្លឹមសារ​ដែល​បាន​កែសម្រួល​ចំនួន​៩មាត្រា ​ក្នុង​ចំណោម​ខ្លឹមសារ​ចំនួន​១៦​ នៃច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅរដ្ឋាភិបាល​ ដែល​បាន​ស្នើ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល។​ ចំណែក​មាត្រា​ដែលនៅ​សេសសល់​ចំនួន​៧ទៀត ​ភាគី​សង្គម​ស៊ីវិល​បាន​ស្នើឲ្យ​មាន​ការពិនិត្យ​ពិភាក្សា​ផ្ទៃ​ក្នុង​ឡើង​វិញ​ ដើម្បី​ដាក់​ជូន​មក​ក្រសួង​មហាផ្ទៃម្តង​ទៀត។​

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នៅក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៥ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ នៅក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៥ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ © FB/Samdech Krolahom Sar Kheng
ផ្សាយពាណិជ្ជកម្ម
02:37

សូមស្តាប់ប្រសាសន៍លោក ស ខេង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ