អានតួអត្ថបទ
កម្ពុជា-សង្គម

សមាគមគ្រូបង្រៀន និងសហជីពទាមទារឲ្យដោះលែងក្រុមគ្រូបង្រៀន និងអ្នកជាប់ឃុំមនសិការ

សង្គម​ស៊ីវិល​បាន​សម្ដែង​ការ​សោកស្ដាក​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​តវ៉ា​ជួប​ជុំ​នៅ​ទីលាន​ និង​ចាត់​ទុក​ថា​នេះ​ជា​កា​ររឹតត្បិត​សេរីភាព​ជួបជុំ​គ្នា។​ ប្រតិកម្ម​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ សហជីព​ និង​សកម្មជន​សង្គម​ បាន​ប្រមូល​ផ្ដុំ​សម្តែង​មតិ​នៅ​មុខ​ទីលាន​ប្រជាធិបតេយ្យ ​និង​ដើរ​ដាក់​ញត្តិ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ក្រុម​គ្រូ​បង្រៀន​ និង​អ្នក​ជាប់​ឃុំ​មនសិការ​ខណៈ​អាជ្ញាធរ​បិទ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ម្សិមិញ។​

ក្រុមអ្នកតវ៉ានៅមុខទីលានប្រជាធិបតេយ្យ
ក្រុមអ្នកតវ៉ានៅមុខទីលានប្រជាធិបតេយ្យ © FB
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ តំណាងសហជីព និស្សិតបញ្ញាវ័ន្ត និងក្រុមគ្រួសារអ្នកទោសនយោបាយ ក្រុមស្ត្រីថ្ងៃសុក្រ ដែលដឹកនាំដោយ លោក រ៉ុង ឈុន អ្នកស្រី អ៊ុក ឆាយណាវី និងតំណាងស្ថាប័នមួយចំនួនទៀតប្រមាណ ១០០នាក់ បានជួបជុំគ្នានៅមុខទីលានប្រជាធិបតេយ្យ ទាមទារឲ្យដោះលែងអ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាពឡើងវិញ ខណៈអាជ្ញាធរបិទបិទទីលានប្រជាធិបតេយ្យមិនឲ្យចូលជួបជុំគ្នា។ ពួកគេបានទាមទារឲ្យដោះលែងក្រុមគ្រូបង្រៀន និងអ្នកជាប់ឃុំមនសិកាមានដូចជា លោក ស៊ុន ធន់ កញ្ញា ឈឹម ស៊ីថ និងកញ្ញា សេង ច័ន្ទធារី រួមទាំងអ្នកជាប់ឃុំមនសិកាផ្សេងៗទៀត។

លោកស្រី​ អ៊ុក ឆាយ៉ាវី ប្រធានសមាគម​គ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣១ ខែធ្នូនេះថា ក្រុមអ្នកតវ៉ាបានសម្ដែងមតិនៅមុខទីលានប្រជាធិបតេយ្យ និងដាក់ញត្តិនៅសាលាដំពុងរាជធានីភ្នំពេញ ឱ្យតុលាការ និងរដ្ឋាភិបាល ទម្លាក់ការចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំមនសិកាទាំងអស់ឱ្យមានសេរីភាព និងជួបជុំគ្រសារឡើងវិញ ខណៈគ្រួសារពួកគេកំពុងមានភាពលំបាកផ្នែកជីវភាព ដោយសារគ្មានមេគ្រួសារ។

លោកស្រី អ៊ុក ឆាយ៉ាវី ឱ្យដឹងថា ការជួបជុំសម្ដែងមតិនៅមុខទីលានប្រជាធិបតេយ្យ និងការដាក់ញត្តិនៅសាលាដំបូងភ្នំពេញ កាលពីម្សិលមិញ មិនមានការប៉ះទង្គិចជាមួយអាជ្ញាធរទេ ក៏ប៉ុន្ដែសាលារាជធានីភ្នំពេញ បានចេញលិខិតក្រោយពេលប្រមូលផ្ដុំ ដោយព្រមានឱ្យបញ្ឈប់ការជួបជុំសម្ដែងមតិ ដែលអាជ្ញាធរចាត់ទុកជាសកម្មភាពខុសច្បាប់។

លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ បានសម្ដែងការសោកស្ដាយចំពោះសកម្មភាពរបស់អាជ្ញាដែលបានបិទទីលានប្រជាធិបតេយ្យ ដោយឱ្យក្រុមអ្នកតវ៉ាសម្ដែងមតិនៅក្រៅទីលានផ្លូវសារធារណៈដែលនាំឱ្យមានការស្ទះចរាចរណ៍។ លោកចាត់ទុកថា នេះជាការរឹតត្បិតសេរីភាពក្នុងការជួបជុំគ្នា។

គួរជម្រាបជូនថា កាលពីថ្ងៃទី២២ ខែធ្នូ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានជូនដំណឹងទៅសាលារាជធានីភ្នំពេញពីការជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ តែកាលពីថ្ងៃទី២៦ ខែធ្នូ អាជ្ញាធរបានបដិសេធដោយបានលើកឡើងថា កម្មវត្ថុនៃការជួបជុំសម្ដែងមតិនេះមិនស្របនឹងរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែកាលពីថ្ងៃទី៣០ ខែធ្នូ សមាគមគ្រូបង្រៀនបានធ្វើការជួបជុំលើផ្លូវសារធារណៈក្បែទីលានប្រជាធិបតេយ្យ និងធ្វើដំណើរដោយថ្មើរជើងទៅសាលាដំបូងរាជធានីភ្នំពេញ ដែលនេះជាសកម្មភាពខុសច្បាប់។ នេះបើតាមលិខិតរបស់សាលារាជធានីភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ