អានតួអត្ថបទ
កម្ពុជា-សង្គម

ពលរដ្ឋ​ដែល​រងការ​រំលោភ​ដីធ្លី​នៅខេត្ត​មណ្ឌលគិរី​ ស្នើកិច្ច​អន្តរាគមន៍​ពីរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

តំណាង​ពលរដ្ឋចំនួន​ ៩គ្រួសារ​ ដែល​រងការ​រំលោភដីធ្លី​ទំហំ ៣៥,៤២៤ ហិកតា ​នៅស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី​ នាថ្ងៃទី៦​ ធ្នូនេះ ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ លោក ស ខេង​ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ដើម្បី​សុំកិច្ច​អន្តរាគមន៍​។ បើតាម​ពាក្យ​បណ្ដឹង​ គ្រួសារ​ទាំង ៩ ​បាន​ចោទ​ថា ​លោក សៀក មុនី ​ដែល​ជាអភិបាល​អូររាំង​ និងឧកញ៉ា ​ស្រី ចន្ធូ ​បាន​លួច​ចុះបញ្ជីរ​យក​ដីចំការ​របស់ពួក។​ លោក ​គូ ហឿន ​ដែល​ជាតំណាង​គ្រួសារ​រងគ្រោះម្នាក់​ បាន​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថា ​លោក​សង្ឃឹម​ថា ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នឹង​ជួយ​ដោះស្រាយ​បញ្ហាដី​ធ្លី​ជូន​គ្រួសារ​រងគ្រោះ​ទាំងអស់​ឱ្យបាន​ឆាប់​រហ័ស​ ខណៈ​អាជ្ញាធរ​ខេត្ត​ព្យាយាម​ពន្យារ​ និង​មិន​បាន​ផ្ដល់​ដំណោះស្រាយ​ជូនពួកគេ។​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ © FB
ផ្សាយពាណិជ្ជកម្ម
01:15

សូមស្ដាប់ការលើកឡើងរបស់ លោក គូ ហឿន៖

គួរជម្រាបជូនថា ដីរបស់ពលរដ្ឋទាំង ៩គ្រួសារ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ បើតាមពាក្យបណ្ដឹង គ្រួសារទាំង ៩នេះបានកាន់កាប់ដីដែលមានទំហំ ៣៥,៤២៤ ហិកតានេះ តាំងពីឆ្នាំ១៩៩៧ មក ហើយត្រូវបាន លោក សៀក មុនី ដែលជាអភិបាលអូររាំង លួចចុះបញ្ជីរដីនេះទៅជាកម្មសិទ្ធិរបស់ ឧកញ៉ា ស្រី ចន្ធូ កាលពីឆ្នាំ២០២០។ បើតាមពាក្យបណ្ដឹងដដែល គ្រួសាររងគ្រោះ បានដាក់ពាក្យបណ្ដឹងតវ់ាជាបន្ដបន្ទាប់ ទៅកាន់សាលាខេត្តមណ្ឌលគិរី ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី តែពុំទទួលបានដំណោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ