អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រុមសភានិយាយភាសាបារាំងផ្តុំគ្នាជួបលោក កឹម សុខា មុនពេលតុលាការបន្តសវនាការឡើងវិញ

ក្រុម​សមាជិក​សភា​ដែល​និយាយ​ភាសា​បារាំង​បាន​នាំ​គ្នា​មក​ជួប​លោក​ កឹម សុខា​ ដល់​ផ្ទះ ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ម្សិល​មិញ​។​ ជំនួប​ជា​ក្រុម​នេះ ​គឺ​ធ្វើ​ឡើង​តែ​​ជាង​២​សប្តាហ៍​ដែល​តុលាការ​គ្រោង​បន្ត​សវនាការ​សំណុំ​រឿង​ លោក​ កឹម សុខា ​បន្ត​ទៀត​។​ បើ​តាម​​ប្រ​មុខ​អតីត​បក្ស​ប្រឆាំង ​ជំនួប​ជា​ក្រុម​ នៃ​សមាជិក​សភា​​ដែល​និយាយ​ភាសា​បារាំង​នេះ​ ពួក​គេ​ចង់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ ​សិទ្ធិ​សេរីភាព​ប្រសើរ​ឡើង​វិញ​ និង​ជា​ការ​ផ្តល់​តម្លៃ​ចំពោះ​ការ​តស៊ូ​ដោយ​អហិង្សា ​របស់​លោក​ កឹម សុខា។

ជំនួបជាក្រុមរវាង លោក កឹម សុខា និងគណ:ប្រតិភូសភានិយាយភាសាបារាំង (APF)
ជំនួបជាក្រុមរវាង លោក កឹម សុខា និងគណ:ប្រតិភូសភានិយាយភាសាបារាំង (APF) © Internet
ផ្សាយពាណិជ្ជកម្ម

គណ:ប្រតិភូសភានិយាយភាសាបារាំង (APF) ចំនួន​៨​រូប​ ដឹកនាំដោយ លោក Christophe-Andre’ Frassa ជាសមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានគណ:កម្មការនយោបាយរបស់ APF គឺជាប្រធានគណ:ប្រតិភូ។ ក្រុម​សភានិយាយភាសាបារាំង​ដែលមានទាំង​អនុប្រធាន​រដ្ឋសភាឡាវផងនោះ បានជួប​លោក​សវនាការ​ជាមួយលោក កឹម សុខា នៅគេហដ្ឋាន​របស់លោក​នៅ​ខណ្ឌ​ទួល​គោក នៅថ្ងៃទី២ខែធ្នូ។

តាម​សំណេរ​នៅលើ​ហ្វេសប៊ុក លោក កឹម សុខា ពន្យល់ថា កន្លមកនេះ ភាគច្រើនលោកបានទទួល ជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយឯកអគ្គរាជទូត រដ្ឋទូតថ្មី ដែលទើបមកកាន់តំណែង និងឯកអគ្គរាជទូត រដ្ឋទូតដែលត្រូវបញ្ចប់បេសកម្មនៅកម្ពុជា ជួបមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលតំណាងផ្លូវការនៃប្រទេសជាមិត្តរបស់កម្ពុជា។ ហើយពេលខ្លះក៏បានជួបជាមួយគណ:ប្រតិភូសភាដែលជាតំណាងប្រជាពលរដ្ឋនៃប្រទេសជាមិត្ត ដែលគោរព រាប់អាន ចង់ឃើញប្រជាពលរដ្ឋខ្មែរទទួលបាននូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រសើរឡើងផងដែរ។

បើតាម​​ប្រមុខ​អតីត​បក្សប្រឆាំង ជំនួបជាក្រុម នៃ​សមាជិក​សភា​​ដែល​និយាយភាសា​បារាំងនេះ ពួកគេចង់ឃើញប្រជាពលរដ្ឋខ្មែរទទួលបាននូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រសើរឡើងវិញ និងជាការ​ផ្តល់តម្លៃចំពោះការតស៊ូដោយអហិង្សា របស់​លោក កឹម សុខា។

ជាការ​កត់សំគាល់ ជំនួបជាក្រុមនេះ គឺ​ធ្វើ​ឡើង​តែ​​ជាង​២សប្តាហ៍​ដែល​តុលាការ​គម្រោង​បន្ត​សវនាការ​សំណុំ​រឿង លោក កឹម សុខា បន្តទៀត ក្រោយពីបិទបញ្ចប់នីតិវិធីក្នុងការសួរដេញដោលទាំងស្រុង និងទុកពេលចំនួន២ខែឲ្យមេធាវីទាំងសងខាង ដើម្បីរៀបចំធ្វើសេចក្តីសន្និ​ដ្ឋានរៀងៗខ្លួនក្នុងសំណុំរឿងលោក កឹម សុខា។ លោក កឹម សុខាដែល ត្រូវបានចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ចង់ផ្ដួលរលំរដ្ឋាភិបាល។ តែការចោទប្រកាន់នេះ ត្រូវបានលោក កឹម សុខា ច្រាលចោល និងស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើ​រូបលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ