អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង៖ ​មន្ត្រីរាជការ​ និងបុគ្គលិក​ឯកជន​នឹងត្រូវ​ធ្វើតេស្ត​រកសារធាតុ​ញៀនជាមុន​ មុននឹង​ឲ្យចូលធ្វើការ

 នៅក្នុង​ពិធីសម្ពោធ​អគារសិក្សា​កាលពីថ្ងៃ​ទី០២ ខែ​វិច្ឆិកា ម្សិលមិញ​ នៅស្រុក​បាណន់​ខេត្ត​បាត់ដំបង លោក​ឧបនាយករដ្ឋមន្ត្រី ​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានថ្លែង​បញ្ជាក់​ថា នៅពេលខាងមុខ​ទាំងស្ថាប័នរដ្ឋ ​និង​ស្ថាប័ន​ឯកជន ត្រូវតែធ្វើតេស្ត​រក​សារធាតុញៀន​ជាមុន​សិន មុននឹង​អនុញ្ញាត​ឱ្យចូល​ធ្វើការ​។ លោក ស ខេង ​បន្តថា​ការធ្វើបែបនេះ ​ក៏ជា​វិធានការ​មួយ​ប្រឆាំងនឹង​ការជួញដូរ​គ្រឿងញៀន​ដែរ ​ខណៈដែល​បញ្ហានេះនឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការប្រឆាំង និង​ជួញដូរ​គ្រឿងញៀន ប្រយោជន៍​ដើម្បី​ការពារ​សង្គម និងកូនចៅ​ខ្មែរ​ជំនាន់​ក្រោយ។ 

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ © FB/Samdech Krolahom Sar Kheng
ផ្សាយពាណិជ្ជកម្ម
01:32

សូមស្តាប់ប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រី ស ខេង៖

សូមបញ្ជាក់​ថា ឆ្លៀតឱកាស​នៃវិបត្តិកូវីដ-១៩ ​និង​វិបត្តិផ្សេងៗទៀត ដែល​បណ្តាលមកពី​សង្គ្រាមឈ្លានពាន​របស់​រុស្ស៊ីទៅលើ​អ៊ុយក្រែន ប្រទេស​កម្ពុជា​ត្រូវគេ​សម្គាល់ថា​ជាភូមិសាស្ត្រ​ដែលមាន​ការរត់ពន្ធគ្រឿងញៀន​ឆ្លងដែន ​និង​ការផលិត​គ្រឿងញៀន​ទ្រង់ទ្រាយធំ​មិនធ្លាប់​មាន​។ តាមរយៈ​ការបង្ក្រាប​របស់សមត្ថកិច្ច​ជាបន្តបន្ទាប់​បង្ហាញថា ​បរិមាណគ្រឿងញៀន​ដែល​ឧក្រិដ្ឋជន​ជួញដូរ ​និង​ផលិត​កាន់តែធំ​ទៅ​ៗ រហូតដល់​រាប់រយ​គីឡូក្រាម ឬ​រហូតដល់​តោន ​ក្នុង​ករណី​នីមួយ​ៗ។ កំណើនៃ​ការជួញដូរ​គ្រឿងញៀន​នេះ ភាគច្រើន​បានទាក់ទង​ទៅនឹង​ជន​បរទេស ជាពិសេស​ជនជាតិ​ចិន។ អ្នកតាមដាន​សង្គម​យល់ឃើញ​ថា ប្រសិនបើ​គ្រឿងញៀន​ដ៏សន្ធឹកសន្ធាប់​ទាំងអស់នេះ ​ហូរចូល​ទៅដល់​សហគមន៍​ប្រជាពលរដ្ឋ ​នោះអនាគត​កូនខ្មែរ​នឹងត្រូវ​បំផ្លាញ មុខមាត់ ​និងកេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​នឹង​អាប់ឱន ហើយ​កម្ពុជា​នឹងដើរក្រោយគេ​ជាក់ជា​មិនខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ