អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងបរិស្ថានប្រកាសពីការរកឃើញ ផូស៊ីលឆ្អឹងសត្វដាយណូស័រនៅខេត្តកោះកុង

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ផូស៊ីលឆ្អឹងសត្វដែលត្រូវបានរកឃើញនៅខេត្តកោះកុង គឺជាផូស៊ីលឆ្អឹងសត្វដាយណូស័រ​ បន្ទាប់ពីមានការពិនិត្យ និងបញ្ជាក់ដោយមន្ត្រីជំនាញ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា រំពឹងថា ការរកឃើញផូស៊ីលឆ្អឹងសត្វដាយណូស័រនេះ នឺងទាក់ទាញពលរដ្ឋទៅទស្សានាកន្លែងរកឃើញផូស៊ីលនេះ ដែលជាតំបន់មានផូស៊ីលឆ្អឹងសត្វដាយណូស័រ។ 

ផូស៊ីលឆ្អឹងសត្វដាយណូស័រនៅខេត្តកោះកុង
ផូស៊ីលឆ្អឹងសត្វដាយណូស័រនៅខេត្តកោះកុង © AKP
ផ្សាយពាណិជ្ជកម្ម
01:43

សូមស្ដាប់ការពន្យល់របស់ លោក នេត្រ ភក្ត្រា៖

គួរជម្រាបជូនថា ផូស៊ីលឆ្អឹងសត្វដាយណូស័រ ត្រូវបានរកឃើញដោយអ្នកជំនាញក្រសួងបរិស្ថាន នៅ កោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ បើតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឆ្អឹងនេះមានទំហំធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ