អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមការងាររឹតបន្ដឹងចរាចរណ៍នៅទាំង១៤ខណ្ឌ ត្រូបានដកចេញ ខណៈបទល្មើចរណ៍មានការថយចុះ

អាជ្ញាធរសម្រេចដកកងកម្លាំងចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ពីខណ្ឌទាំង១៤ នៅភ្នំពេញ ដោយសារបទល្មើសចរណ៍នានាមានការថយចុះខ្លាំង។ នេះបើតាមនាំពាក្យស្នងការដ្ឋាននគរបាលភ្នំពេញ លោក សាន សុខសីហា  នៅថ្ងៃទី១៨ ខែតុលា ដោយលោកបន្ថែមថាកងកម្លាំងទាំងនោះ នឹងត្រូវទៅបំពេញកិច្ចការផ្សេងៗ រួមទាំងការរៀបចំសណ្តាប់ធ្នាប់សម្រាប់កិច្ចប្រជុំអាស៊ានខាងមុខនេះ។ ប៉ុន្តែលោកបញ្ជាក់ថា ក្រុមនគរបាលចរាចរណ៍តាមគោលដៅចរាចរណ៍នានា ដូចជានៅតាមភ្លើងស្ដុប ដែលមានស្រាប នៅតែបន្ដអនុវត្តការងារ។

លោក សាន សុខសីហា  អ្នកនាំពាក្យស្នងការដ្ឋាននគរបាលភ្នំពេញ
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលភ្នំពេញ © សហការី
ផ្សាយពាណិជ្ជកម្ម
01:25

សូមស្តាប់លោកសាន សុខសីហា៖

គួរជម្រាបជូនថា កាលទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២កន្លងទៅ ក្រសួងមហាផ្ទៃបានចេញនិរាករណ៍លិខិតបង្គាប់ការ និង បណ្ដាគោលដៅចរាចរណ៍ក្រៅក្របខណ្ឌកំណត់ ដែលក្នុងនោះរួមមាន លិខិតបង្គាប់ការចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យរឹតបន្ដឹងការអនុច្បាប់ចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ ក្នុងភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ