អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋបាលខេត្តកំពង់ធំរំលឹកប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ទឹកភ្លៀង

អភិបាល​រង​ខេត្ត​កំពង់ធំ ​លោក ​សុក ហៃ ​បាន​ក្រើន​រម្លឹក​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ​ មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ខណៈកម្ពស់​ទឹក​ស្ទឹង​សែន ​កើន​ឡើង​លើស​កម្រិត​ប្រុងប្រយ័ត្ន។​ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​នៅថ្ងៃសុក្រនេះ​ លោក​ សុក ហៃ បាន​ឱ្យដឹងថា​ ស្ថានភាព​កម្ពស់ទឹក​ស្ទឹងសែន​ គិត​ត្រឹមព្រឹក​ថ្ងៃសុក្រនេះ​ គឺ ១៤.០៨ម៉ែត្រ ​ដែល​លើស​កម្រិត​ប្រុងប្រយ័ត្ន​ជាង​កន្លះម៉ែត្រ។​

ទឹកស្ទឹងសែន
ទឹកស្ទឹងសែន © Internet
ផ្សាយពាណិជ្ជកម្ម
01:37

សូមស្តាប់ការពន្យល់របស់លោក សុក ហៃ៖

គួរជម្រាបជូនថា រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជន ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ក្នុងស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកស្ទោង ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នឹងស្ថានភាពទឹកស្ទឹងសែនផ្នែក ខាងលើ ដែលកំពុងកើនឡើងជាលំដាប់ ដោយផ្អែកតាមការព្យាការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ថាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើនក្នុងសប្ដាហ៍នេះ ដែលធ្វើឲ្យកម្ពស់ទឹកស្ទឹងសែននៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ អាចឡើងដល់កម្រិតប្រកាស អាសន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ