អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋាភិបាលចាប់ផ្តើមឧបត្ថម្ភប្រជាពលរដ្ឋ៦០ម៉ឺនគ្រួសាររងផលប៉ះពាល់ពីអតិផរណា បន្ថែមលើ៧០ម៉ឺនគ្រួសារដោយសារកូវីដ

នៅក្នុង​សន្និសីទ ​«ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០២២»​នាព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន សែន ​បាន​ប្រកាស​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ ​ដែលរងផល​ប៉ះពាល់​ដោយអតិផរណា​ចំនួន​ ៦០ម៉ឺន​គ្រួសារ ​ដែលផលប៉ះពាល់​នេះ​បណ្តាល​មក​ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ​និង​ការដាក់ទណ្ឌកម្ម​ហួស​កំរិត​ប្រឆាំង​នឹង​រុស្ស៊ី។ ​ការប្រកាស​ផ្តល់​ជាប្រាក់សុទ្ធ​របស់​លោក ហ៊ុន សែន​ ទៅដល់​ក្រុមគ្រួសារ​ដែលរងគ្រោះ​ដោយ​អតិផរណា​ពេលនេះ ធ្វើឡើង​បន្ទាប់ពីរដ្ឋាភិបាល​បានបន្ត​ផ្តល់ជំនួយ​ឧបត្ថម្ភដល់គ្រួសារក្រីក្រដែលរងគ្រោះដោយវិបត្តិកូវីដ-១៩ ចំនួន៣ខែទៀតកាលពីថ្ងៃពុធម្សិលមិញ។ ជាសរុប មនុស្សជិត៥លាននាក់នឹងទទួលបានការឧបត្ថម្ភនេះ។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី បានថ្លែងបង្ការទុកជាមុនហើយថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលរងផលប៉ះពាល់ពីអតិផរណានេះ មិនពាក់ព័ន្ធទៅនឹងការទិញសន្លឹកឆ្នោតឆ្នាំ ២០២៣ទេ។

ប្រជាពលរដ្ឋកម្ពុជា
ប្រជាពលរដ្ឋកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម
02:02

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ