អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ប្រាប់ឲ្យលោកខឹម វាសនា ចេញមកបកស្រាយ ជុំវិញការចោទប្រកាន់ថាលោកនៅពីក្រោយការប្រមូលផ្ដុំ

នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋនៅភូមិរុនតាឯក ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ឆ្លើយតប ជុំវិញការលើកឡើងថា លោកជាអ្នកបញ្ជា លោក ខឹម វាសនា ឲ្យបង្កើតព្រឹត្តិការណ៍ប្រមូលផ្ដុំពលរដ្ឋ នៅក្នុងចម្ការម្រេច ជើងភ្នំគូលែន ដើម្បីបង្វែងការចាប់អារម្មណ៍ពីរឿងរ៉ាវជាតិផ្សេងៗ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានលើកឡើងថា មូលហេតុដែលរដ្ឋាភិបាល មិនបង្ក្រាបការប្រមូលផ្ដុំនេះ គឺព្រោះតែនេះជាអបិយជំនឿតែប៉ុណ្ណោះ មិនមែនជាការធ្វើរដ្ឋប្រហារ ដែលរដ្ឋាភិបាលត្រូវបង្ក្រាបនោះទេ។

ការជួបជុំរបស់ពលរដ្ឋនៅចំការរបស់លោក ខឹម វាសនា ឯភ្នំគូលែន
ការជួបជុំរបស់ពលរដ្ឋនៅចំការរបស់លោក ខឹម វាសនា ឯភ្នំគូលែន © FB
ផ្សាយពាណិជ្ជកម្ម
01:54

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ