អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក ហ៊ុន សែន បញ្ជាឲ្យក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណពីអ្នកសារព័ត៌មានដែលជេរប្រមាថ

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ឲ្យ​ក្រសួង​ព័ត៌​មាន​ដក​អាជ្ញាប័ណ្ណពីអ្នកសារព័ត៌មានណាដែលផ្សាយជេរប្រមាថនៅតាមបណ្តាញសង្គម។ បទបញ្ជានេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីក្រសួងព័ត៌មានបានដកអាជ្ញាប័ណ្ណព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន ដែលជេរប្រមាថ​នៅក្នុង​ការ​ឡាយតាមហ្វេសប៊ុកនៅពេលថ្មីៗនេះ។

ក្រុមអ្នកសារព័ត៌មាន
ក្រុមអ្នកសារព័ត៌មាន © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅថ្ងៃទី២៣ខែសីហានេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការ​ជេរប្រមាថក្នុងការឡាយ​តាមហ្វេសប៊ុក តួយ៉ាងដូចលោក សាន្ត ប៊ុនធឿន កាលពីពេលថ្មីៗនេះ គឺមិនមែនជាសិទ្ធិបញ្ចេញមតិនោះឡើយ។ លោកប្រមុខ​រដ្ឋាភិបាល​បានប្រគល់អំណាចដល់លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ឲ្យដកអាជ្ញាប័ណ្ណពីអ្នក​សារព័ត៌មានណា​ដែល​ជេរប្រមាថ​ដើម្បីទទួលបានចំនួនអ្នកចូលមើលច្រើន។ តែបើអ្នកនោះ នៅតែជេរប្រមាថ​តាម​ការឡាយ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនទៀត​នោះលោក ហ៊ុន សែន ចាត់ទុកថា ជារឿងបុគ្គល។

សូមបញ្ជាក់ថា ក្រសួងព័ត៌មាននៅថ្ងៃទី២២សីហា បានសម្រេចលុបចោលអាជ្ញាប័ណ្ណសហគ្រាស​ សាន្ត ប៊ុនធឿន ដែល​បានចុះបញ្ជីកាលពីឆ្នាំ២០១៦ ដោយសារតែទង្វើអសីលធម៌ ជេរប្រមាថ​ជាសាធារណៈ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សីលធម៌សង្គម​ កិត្តិយស និង​សេចក្តី​ថ្លែថ្នូរ​របស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់វិជ្ជាជីវៈអ្នកសារព័ត៌មាន។

នេះជាចំណាត់ការផ្ទួនៗគ្នា ក្រោយពី លោក ហ៊ុន សែន សម្រេចបណ្តេញ លោក សាន្ត ប៊ុនធឿន ចេញកងអង្គរក្សរបស់លោក និងលុបឈ្មោះចេញពីក្របខណ្ឌក្រសួងការពារជាតិ ដោយសារតែអ្នកកាសែតរូបនេះឡាយតាម​ហ្វេសប៊ុក​​ជេរប្រមាថ​ក្នុង​លក្ខណៈស្រវឺងស្រា​។

លោក ណុប វី នាយកប្រតិបត្តិ អង្គការសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់(ខាមបូចា)​ យល់ឃើញថា ចំណាត់​ការ​លើ​លោក សាន្ត ប៊ុនធឿន ឆ្លុះបញ្ចាំពីរឿងតម្លាភាព និងសមត្ថភាពរបស់អ្នកសារព័ត៌មាន​ក្នុង​ការទទួលបានអាជ្ញាប័ណ្ណ ខណៈលោក សាន្ត ប៊ុនធឿន ពីមុនមក ក៏មានតួនាទីជាកងអង្គរក្សផងនោះ។

លោក កត់សំគាល់ថា មានអ្នកសារព័ត៌មានខ្លះ​ទទួលបានអាជ្ញាប័ណ្ណយកទៅប្រើប្រាស់​មិន​ត្រឹម​ត្រូវ​ ហើយ​ធ្វើឲ្យប៉ះពាល់ទៅដល់សេចក្តី​ថ្លៃថ្នូរ និងធ្វើឲ្យសាធារណជនយល់ច្រឡំពីតួនាទីរបស់អ្នកសារព័ត៌មាន​ដែលមានវិជ្ជាជីវៈ។

បើតាម លោក ណុប វី ក្រសួងព័ត៌មានគួរតែ​មានតម្លាភាពក្នុងការ​ផ្តល់​អាជ្ញាប័ណ្ណដល់​អ្នកសារព័ត៌មាន ហើយ​ជៀសវាងការដកអាជ្ញាប័ណ្ណពីអ្នកសារព័ត៌មានដែលធ្វើការងារ​ដើម្បី​ប្រយោជន៍សង្គម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ