អានតួអត្ថបទ
កម្ពុជា-សង្គម

កំណាត់ផ្លូវជាតិលេខ៥ក្នុងខេត្តកំពង់ឆ្នាំងត្រូវជំនន់ទឹកភ្លៀងហូរកាត់ ធ្វើឲ្យចរាចរណ៍កកស្ទះមួយរយៈ

ជំនន់​ទឹកភ្លៀង​បានហូរកាត់​កំណាត់ផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ស្រុក​សាមគ្គីមានជ័យ ​ខេត្ត​កំពង់ឆ្នាំង​ចាប់តាំង​ពី​ម៉ោង​៩​យប់ ថ្ងៃទី​២១ ខែ​កក្កដា​ម្សិលមិញ ​រហូតមក​ទល់ព្រឹក​ថ្ងៃសុក្រ​នេះ ជាហេតុ​ធ្វើឲ្យ​ចរាចរណ៍តាមផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​នោះ​មានការ​កកស្ទះ​។ លោក វន ស៊ីផា អភិបាលស្រុក​សាមគ្គី​មានជ័យ ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ ​RFI នៅថ្ងៃ​នេះ​ថា អាជ្ញាធរ​ខេត្ត​បានសម្រេច​ផ្អាកការ​ធ្វើដំណើរ​កាត់​កំណាត់ផ្លូវ​ដែលលិចលង់​ជាបណ្តោះអាសន្ន ​ដោយ​បង្វែរទិសដៅ​ចរាចរណ៍​កាត់តាម​ផ្លូវវាង​វិញ ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​។ តាម​លោកអភិបាល​ស្រុក ការបើក​ឲ្យ​ធ្វើចរាចរណ៍​លើកំណាត់​ផ្លូវ​ដែលលិចលង់​នេះឡើងវិញ នឹង​ត្រូវកំណត់​ដោយ​អ្នក​ជំនាញ​ជប៉ុន ដែល​កំពុងស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ ​ក្នុងពេល​ឆាប់​ៗ​ខាងមុខ ​ខណៈដែល​ទឹកបាន​ស្រក​ទៅវិញ​ជាបណ្តើរ​ៗ​ហើយ​។ 

គ្រោះទឹកជំនន់
គ្រោះទឹកជំនន់ © FB
ផ្សាយពាណិជ្ជកម្ម
01:40

លោក វន សុផា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ