អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោកហ៊ុន សែន៖ គ្មានការបិទប្រទេសឡើងវិញ ទោះកូវីដផ្ទុះខ្លាំង

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​នៅព្រឹក​ថ្ងៃពុធទី ៦​ខែកក្កដានេះ​ នៅតែបន្ត​ក្រើន​រម្លឹកឱ្យ​ប្រជាជន​ទាំងអស់ ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​ជំងឺកូវីដ១៩​ ខណៈតួ​លេខ​នៃការ​ឆ្លង​ជំងឺ​នេះនៅតែមាន​ការ​កើនឡើង ជាពិសេសក្នុង​តំបន់អាស៊ីអាគ្នេយ៍។​ យ៉ាងណាមិញ​ លោក​នាយរដ្ឋមន្ត្រីកម្ពុជា​ បានអះអាងថា នឹង​មិន​មានការចាំបាច់ ក្នុង​ការ​បិទរោងចក្រ សាលារៀន​ ទីផ្សារ​ ឬ បិទ​ប្រទេស​ឡើងវិញ​នោះទេ ​ប្រសិន​បើ​មានការផ្ទុះករណីឆ្លង​ខ្លាំងក៏ដោយ។ ​ហើយ​សម្រាប់​អ្នក​ដំណើរពីក្រៅប្រទេស ក៏មិន​តម្រូវឲ្យ​មានការ​ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬ ៧ថ្ងៃអ្វីដែរ។​ តាម​លោក ​ហ៊ុន សែន មូលហេតុដែល​មិនអាចធ្វើឱ្យ​កម្ពុជា ឈាន​ដល់​ដំណាក់​កាលបិទ​ប្រទេស​ ព្រោះកម្ពុជា ​សម្រេច​បានការ​​ចាក់​វ៉ាក់សាំងបង្ការកូវីដ១៩ គ្រប់គ្រាន់។​ ប៉ុន្តែ​លោក​ហ៊ុន សែន នៅតែបន្ត​អំពាវនាវ​ឱ្យពលរដ្ឋ​ទៅទទួល​យក​វ៉ាក់សាំងដូស​ជម្រុញ​បន្ថែម​ទៀត ​ដើម្បីភាព​សុំាក្នុងសហគមន៍។ ​សូមបញ្ជាក់ថា ការថ្លែងរបស់លោក​ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើង​ ក្នុង​ពិធីជួប​សំណេះសំណាល​ជាមួយ ប្រតិភូ​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម នៅព្រឹក​ថ្ងៃទី ៦កក្កដានេះ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម © FB/SMP
ផ្សាយពាណិជ្ជកម្ម
02:21

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ