អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកអង្កេតការណ៍Comfrel៖ ចាស់ជរានិងជនពិការ ប្រឹងប្រែងចូលរួមបោះឆ្នោតដោយមានទាំងអ្នកសែង អ្នកគ្រា

មនសុ្សចាស់ជរា និងជនពិការ បានចូលរួមបោះឆ្នោតយ៉ាងសស្រាក់សស្រាំ ដោយមានទាំងអ្នកខ្លះសែងនិងគ្រាពីចេញពីរ៉ឺម៉កកង់បី ចូលក្នុងការិយាល័យបោះឆ្នោត។ នេះជាការពិពណ៌នារបស់ លោក កន សាវ៉ាន អ្នកសម្របសម្រួលនិងអ្នកអង្កេតតស៊ូមតិ Comfrel ពីទិដ្ឋភាពទូទៅក្នុងមណ្ឌលបោះឆ្នោតមួយកន្លែងក្នុងវត្តមង្គុដបុរី រាជធានីភ្នំពេញ។​ ក្រៅពីនេះ នគរបាលចរាចរណ៍ថែមទាំងបានសម្របសម្រួលចរាចរណ៍ក្នុងមណ្ឌលបោះឆ្នោតនេះផងដែរ។ ដោយឡែក ជាការកត់សម្គាល់ មានការិយាល័យបោះឆ្នោតចំនួន២នៃមណ្ឌលបោះឆ្នោតក្នុងវត្តមង្គុដបុរី មានអ្នកទៅតម្រង់ជួរបោះឆ្នោតច្រើនកុះករ គឺការិយាល័យលេខ១៣៦៤ និង១៣៦៥ ចំណែកការិយាល័យផ្សេងទៀតមានអ្នកទៅបោះឆ្នោតតិចតួច និងគ្មានតែម្ដង៕

ពលរដ្ឋជ្រលក់ទឹកថ្នាំក្រោយការបោះឆ្នោត
ពលរដ្ឋជ្រលក់ទឹកថ្នាំក្រោយការបោះឆ្នោត © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ