អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

បក្សចំនួន១០ប្ដេជ្ញាអនុវត្តគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងបើសិនជាប់អាសនៈឃុំសង្កាត់

ប្រធាន​គណបក្ស​និង​តំណាង​គណបក្ស​ចំនួន​១០ នៅ​ថ្ងៃ​ទី​២៤​ឧសភានេះ បាន​ចុះហត្ថ​លេខា​រួមគ្នា​លើ​ការប្ដេជ្ញា​ចិត្ត​របស់​ពួកគេ​ជំរុញ​ឲ្យ​មាន​គោលនយោបាយ​គ្រឿង​ស្រវឹង នៅ​ពេល​ដែល​ជាប់​ឆ្នោត​ក្នុង​ឃុំ ភូមិ សង្កាត់។ ការ​ប្ដេជ្ញាចិត្ត​របស់​គណបក្ស​នយោបាយ​ទាំង​១០ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ស្នើសុំ​របស់​អង្គការសង្គម​ស៊ីវិល។ អង្គការ​មជ្ឈមណ្ឌល​ភីឌីភី​បាន​កត់​សម្គាល់​ថា ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​មិន​ត្រូវ​បាន​ដាក់បញ្ចូល​នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​ចំនួន​១៧​ឡើយ  ហើយមេឃុំ​ចៅ​សង្កាត់​មាន​ភាព​ភ័យខ្លាច​ក្នុង​ការ​ចេញ​ដីកា​ទប់ស្កាត់​ផល​ប៉ះពាល់​លើ​គ្រឿង​ស្រវឹង។

ប្រធានគណបក្សនិងតំណាងគណបក្សចំនួន១០ បានចុះហត្ថលេខារួមគ្នាលើការប្ដេជ្ញាចិត្តរបស់ពួកគេជំរុញឲ្យមានគោលនយោបាយគ្រឿងស្រវឹង នៅពេលដែលជាប់ឆ្នោតក្នុងឃុំ ភូមិ សង្កាត់
ប្រធានគណបក្សនិងតំណាងគណបក្សចំនួន១០ បានចុះហត្ថលេខារួមគ្នាលើការប្ដេជ្ញាចិត្តរបស់ពួកគេជំរុញឲ្យមានគោលនយោបាយគ្រឿងស្រវឹង នៅពេលដែលជាប់ឆ្នោតក្នុងឃុំ ភូមិ សង្កាត់ © FB
ផ្សាយពាណិជ្ជកម្ម

ដីកា​បង្កា​និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងស្រវឹង​នៅ​ថ្នាក់មូលដ្ឋាន​ជារឿង​សំខាន់​ដើម្បី​បង្កាការ​ប្រើប្រាស់ និង​ហិង្សា​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង។  បើតាមភីឌីភី មាន​តែ​ជាង​១៥០​ឃុំ​សង្កាត់​ទេ ក្នុង​ចំណោម​ឃុំ​សង្កាត់​ជាង​១៦០០​ចេញ​ដីកាទ​ប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​រាប់​ចាប់​តាំង​ពី​ឆ្នាំ២០២១​ដល់​ឆ្នាំ​២០២២នេះ ខណៈ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ពេញនិយម​នៅ​ថ្នាក់ជាតិ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ពី​សំណាក់​ពលរដ្ឋវ័យ​ក្មេង​នៅ​ថា្នក់​មូលដ្ឋាន។

ជាក់ស្ដែង ៤២​ភាគរយ​នៃ​កុមារ​អាយុ​ចាប់​ពី​១៥​ឆ្នាំ​និង​មនុស្ស​ពេញ​វ័យ​អាយុ​១៩​ឆ្នាំ​បាន​សេពគ្រឿង​ស្រវឹង​យ៉ាង​ជោគជាំ។ នេះ​ជា​បទ​បង្ហាញ​របស់​លោក សុង ឌៀរ៉ាក់ មន្ត្រី​កម្មវិធី​នៃ​អង្គការ​CMH នៅ​ចំពោះមុខ​ប្រធាន​គណបក្ស​និង​តំណាង​គណបក្ស​នយោបាយ​ទាំង​១០​នៅថ្ងៃ​ទី​២៤​ឧសភា​នេះ។ បើតាម​លោកឌៀរ៉ាក់ ហេតុ​ដែល​នាំ​ឲ្យ​កុមារ​និង​យុវជន​នាំ​គ្នា​សេព​គ្រឿងស្រវឹង​ទាំង​វ័យ​ក្មេង​បែប​នេះ មក​ពី​ឥទ្ធិពល​នៃការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​ព្រោងព្រាត ដែល​ការ​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​កុមារ​និង​យុវជន​យល់​ថា ជា រឿង​ធម្មតា។

បន្ថែមលើ​នេះ លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព(ភីឌីភី)បាន​គូស​បញ្ជាក់ថា ឥទ្ធិពល​គ្រឿង​ស្រវឹង​បាន​បង្ក​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាបបើធៀប​នឹង​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់។ នេះ​ក៏​ដោយ​សារ​តែ​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប​មិនសូវ​ជា​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿង​ស្រវឹង។

បើតាម​លោកគិមអេង គ្រឿង​ស្រវឹង​ក៏​បាន​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ខណៈគោលនយោបាយ​ចាស់​មួយ​នេះ​ពុំ​បាន​សង្កត់​ធ្ងន់​លើ​ផល​ប៉ះពាល់​ក្នុង​សង្គម​ដែល​បណ្ដាល​មក​ពី​គ្រឿងស្រវឹង​ឡើយ។ ម្លោះហើយ​ទើប​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព និង​គណបក្សនយោបាយ​ទាំង​១០​ចុះហត្ថលេខា​រួមគ្នា​លើ​ដីកា​កំហិត​គ្រឿង​ស្រវឹង​ដែល​ក្នុង​នោះ​រួម​មាន៖ ដាក់កម្រិតភាព​ងាយរក​បាន​នៃ​គ្រឿង​ស្រវឹង ហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​កម្រិត​អាយុ​ប្រើប្រាស់​គ្រឿង​ស្រវឹង​។

ក្រៅពី​ស្វាគមន៍​តំណាង​គណបក្ស​នយោបាយ​ទាំង​១០​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា គេ​ពិបាក​ក្នុងការ​ទប់ស្កាត់​ឬ​បញ្ឈប់​មនុស្ស​ក្នុង​សង្គម​មិន​ឲ្យ​សេព​គ្រឿង​ស្រវឹង​ខ្លាំង​ណាស់ ព្រោះ​ទម្លាប់​សេព​គ្រឿងស្រវឹង​បាន​ចាក់​គ្រឹះ​ក្នុង​សង្គម​យូរក្រាស​ក្រែល ដូច្នេះ​តែ​កំណត់​បរិមាណ​លក់ មិន​លក់​ដោយសេរី លុបបំបាត់​ការ​ឈ្នះ​រង្វាន់ទេ ទើប​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​បាន។

ជាការកត់សម្គាល់​គណបក្ស​ប្រជាជនក​ម្ពុជា ដែល​កំពុង​កាន់​អំណាច​ពុំ​បាន​បញ្ចូន​តំណាង​របស់​ខ្លួន​ចូលរួម​ចុះ​ហត្ថលេខា​លើ​ការ​ប្ដេជ្ញាចិត្ត​ជំរុញ​ឲ្យ​មាន​គោលនយោបាយ​គ្រឿង​ស្រវឹង​ឡើយ។ ជា​រឿង​គួរ​ឲ្យសោកស្ដាយ​សម្រាប់​លោក យង់ គិមអេង ព្រោះ​វត្តមាន​គណបក្ស​កាន់អំណាច​ជា​រឿង​សំខាន់​ដែល​អាចឈាន​ទៅ​សម្រេច​បាន​ការ​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​ពី​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង។

ឆ្នាំ២០២១ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាលមក​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​មាន​ចំនួន៣០០​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់ច​រាចរណ៍​សរុប១,៤៩៧នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ