អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

សហជីពស្នើឲ្យរដ្ឋាភិបាលបន្ថែមថ្ងៃទៅបោះឆ្នោតដល់កម្មករនិងយោជិតនៅខេត្តឆ្ងាយ

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២០ ខែឧសភា បានយល់ព្រមជាគោលការណ៍ឲ្យកម្មករនិយោជិតបានឈប់សម្រាកដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ១ថ្ងៃមុនបោះឆ្នោត និង១ថ្ងៃក្រោយបោះឆ្នោត ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ។ ការសម្រេចនេះ ត្រូវបានស្វាគមន៍ដោយ មេដឹកនាំសហជីពនានាចំពោះកម្មករនិយោជិតដែលត្រូវទៅបោះឆ្នោតនៅក្នុងខេត្តជិតៗ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំសហជីព លោកស្នើសុំឲ្យរដ្ឋាភិបាលក៏ដូចជាក្រសួងការងារផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់កម្មករនិយោជិតដែលត្រូវទៅបោះឆ្នោតឆ្ងាយៗ ដូចជានៅខេត្តភាគឦសានជាដើម។ 

កម្មកររោងចក្រ(រូបតំណាង)
កម្មកររោងចក្រ(រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម
01:24

សូមស្តាប់លោកអាត់ ធន់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ