អានតួអត្ថបទ
កម្ពុជា-សង្គម

ករណីបោកគ្រប់បែក២៥ឆ្នាំមុន៖តុលាការបារាំងចេញដីកាកោះហៅមេទាហានកម្ពុជា២រូបឲ្យចូលសវនាការ

សំណុំរឿង​គប់​គ្រាប់​បែក​ដៃ​ទៅលើ​ក្រុម​បាតុករ​នៅ​ជិតរដ្ឋសភាចាស់ កាល​ពី២៥ឆ្នាំ​មុន បានចាប់​ផ្ដើម​កក្រើក​ឡើងវិញ បន្ទាប់​ពី​តុលាការ​បារាំង​បាន​​ចេញ​ដីកា​ចាប់​ខ្លួន ​ឧត្តមសេនីយ៍​យោធា​ជាន់ខ្ពស់​ពីរ​រូប​របស់​កម្ពុជា​ដែល​ជាប់​ចោទ​ថា ជា​អ្នក​រៀបចំ​គម្រោងបោកគ្រាប់បែក​ដែលបានសម្លាប់មនុស្ស ​១៦​ នាក់​​ និង​ជាង​ ១០០​ នាក់​រង​របួស​។ តាមគម្រោងតុលាការបារាំង​នឹង​បើក​សវនាការ​កាត់ទោស​នៅ​ឆ្នាំក្រោយ​ ទោះជាមាន​ ឬ​គ្មាន​វត្តមាន​ជនជាប់ចោទក៏ដោយ ​ប៉ុន្តែ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ច្បាស់​លាស់​នៅឡើយ​ទេ។

សំណុំរឿងគប់គ្រាប់បែកដៃទៅលើក្រុមបាតុករនៅជិតរដ្ឋសភាចាស់ កាលពី២៥ឆ្នាំមុន បានចាប់ផ្ដើមកក្រើកឡើងវិញ បន្ទាប់ពីតុលាការបារាំងបានចេញដីកាចាប់ខ្លួន ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា
សំណុំរឿងគប់គ្រាប់បែកដៃទៅលើក្រុមបាតុករនៅជិតរដ្ឋសភាចាស់ កាលពី២៥ឆ្នាំមុន បានចាប់ផ្ដើមកក្រើកឡើងវិញ បន្ទាប់ពីតុលាការបារាំងបានចេញដីកាចាប់ខ្លួន ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ តុលាការប្រទេសបារាំង បានចេញដីកា ចាប់ខ្លួន លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលជាមេទាហានជាន់ខ្ពស់​នៅក្នុង​ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ១៩៩៧។ តុលាការ​បារាំង​បាន​ចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន​មន្ត្រី​យោធា​កម្ពុជា​ពីរ​រូបនេះ​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រោម​បទចោទ «ប៉ុនប៉ង​សម្លាប់​មនុស្ស»។ ដីកា​នោះ​បាន​ចេញ​តាំងពី​ថ្ងៃទី១៩ ខែមីនា​ ឆ្នាំ​២០២០ តែ​តុលាការ​បារាំងទើប​ដាក់​ឱ្យ​អនុវត្ត ចាប់​ពី​ថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ២០២១កន្លងមក។

ដើមបណ្តឹងនៃសំណុំរឿង​បោកគ្រាប់បែកនេះ គឺ​លោក សម រង្ស៊ី និង​ភរិយា ដែល​ជា​អ្នកតំណាងជន​រងគ្រោះ និង​ជា​ភាគី​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ។ ក្រៅពី​នេះ ក៏មាន​សក្ខីកម្ម​របស់​នាយក​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​ (Human Rights Watch) គឺ លោក ប្រ៊ែដ អាដាមស៍ គឺ​ជា​សាក្សី​ដ៏​សំខាន់​ម្នាក់ ដែល​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​អំពី​ការ​ជាប់ពាក់ព័ន្ធ​របស់​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​នោះ។ តុលាការ​បារាំង​ក៏​បាន​សម្អាង​លើ​របាយការណ៍​ស៊ើបអង្កេត​នានា ដូចជា​របាយការណ៍​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ ហៅ​កាត់​ថា អេហ្វប៊ីអាយ (FBI) របស់​សហរដ្ឋ​អាមេរិក របាយការណ៍​ស៊ើបអង្កេត​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិជាដើម ។

ជនជាចោទក្នុងសំណុំរឿងនេះ គឺលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស និង ជាអគ្គមេបញ្ជាការងកងយុទ្ធពលខេមរភូមិន្ទ និង​លោក ហ៊ុយ ពិសិដ្ឋ អតីត​​មេបញ្ជាការ​រង​កង​អង្គរក្ស និង​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។ ទោះជាយ៉ាងណា លោក ហ៊ីង ប៊ុនហៀង បានអះអាងថាប្រាប់សារព័ត៌មានមួយចំនួនថាលោកមិនពាក់​ព័ន្ធនឹងករណីបោកគ្រាប់បែកដៃនោះទេ។

សម្រាប់លោក សម រង្ស៊ី ជាម្ចាស់បណ្តឹងលើសំណុំរឿងនេះ បានសំដែងក្តីរំពឹងថា នេះជាពន្លឺយុត្តិធម៌មួយសម្រាប់ជនរងគ្រោះខ្មែរ ដែលទន្ទឹងរងចាំ២៥ឆ្នាំកន្លងទៅ តាមរយៈតុលាការឯករាជ្យនៅស្រុកបារាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ