អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មគ្រោងបន្ថយពេល១៥ថ្ងៃមកនៅ១០ថ្ងៃក្នុងការកំណត់តម្លៃប្រេងឥន្ធនៈ

នៅចំពោះមុខ​ការហក់​ឡើងខ្ពស់​នៃតម្លៃ​ប្រេងពីមួយថ្ងៃ​ទៅមួយថ្ងៃ ​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​យន្តការ​សង្គ្រោះបឋម​ដោយគ្រោងកាត់​បន្ថយ​ពេលវេលា១៥​ថ្ងៃមកនៅ១០ថ្ងៃវិញ​ ក្នុងការ​កំណត់​តម្លៃប្រេងឥន្ធនៈ។​ ការធ្វើបែបនេះ​ ដើម្បីដើរ​ឱ្យទាន់ពីការ​ឡើងចុះ​នៃតម្លៃប្រេង​ឥន្ធនៈ​នៅក្នុង​ពិភពលោក។​ នេះបើតាម​ការគូស​បញ្ជាក់​ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ាន​ សូរស័ក្តិ ​នៅថ្ងៃទី១៤​មីនា​ម្សិលមិញ។​

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម © FB
ផ្សាយពាណិជ្ជកម្ម
01:55

លោក ប៉ាន សូរស័ក្តិ៖

តម្លៃប្រេងកំពុងក្លាយជាកង្វល់សម្រាប់អ្នកក្រីក្រ និងអ្នកមានជីវភាពមធ្យម។ ហើយមុខរបរដឹកជញ្ជូនមួយចំនួនផ្អាកលែងវិលកងបណ្ដោះអាសន្នដោយសារតែតម្លៃប្រេងកំពុងចោទជាបញ្ហា។ ​អ្នកខ្លះលើកឡើងថា តម្លៃប្រេងនិងបំណុលធនាគារអំឡុងពេលកូវីដ១៩ ដែលកើតឡើងដំណាលគ្នានេះ កំពុងរួមរឹតដង្ហើមសេដ្ឋកិច្ចគ្រួសារ។  សូមជម្រាបជូនថា ក្នុងខែមករា ឆ្នាំ ២០២២ ប្រេងសាំងធម្មតាមានតម្លៃចាប់ពី ៤,២០០ ទៅ ៤,៣៥០ រៀលក្នុងមួយលីត្រ។ នៅខែកុម្ភៈ តម្លៃចាប់ពី ៤,៥០០ ទៅ ៤,៧០០ រៀលក្នុងមួយលីត្រ ចំណែកពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមីនានេះ ប្រេងសាំងធម្មតាមានតម្លៃ ៤៨០០ រៀលក្នុងមួយលីត្រ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ