អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរស្ម័គ្រចិត្តទៅជួយច្បាំងអ៊ុយក្រែនទេ

នៅក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ នាព្រឹក​ថ្ងៃចន្ទ​នេះ ​នៅខេត្ត​ត្បូងឃ្មុំ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ធ្វើការ​អំពាវនាវ​ដល់ពលរដ្ឋ​ខ្មែរកុំ​ឲ្យស្ម័គ្រចិត្ត​ទៅចូលរួម​ប្រយុទ្ធ​ជាមួយកងទ័ព​អ៊ុយក្រែន​ នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។​ លោក ហ៊ុន សែន​ បញ្ជាក់​ថាការធ្វើបែបនេះ ​មិនខុសគ្នា​ពីការ​យកសាំង​ទៅចាក់​លើភ្លើងទេ​ ដោយ​បញ្ហានេះ ​លោកមិន​អនុញ្ញាតទេ​ ព្រោះវាខុស​នឹង​រដ្ឋធម្មនុញ្ញ​របស់កម្ពុជា។​

ទាហានអ៊ុយក្រែន (រូបតំណាង)
ទាហានអ៊ុយក្រែន (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម
01:51

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមបញ្ជាក់ថានៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ មានពលរដ្ឋមកពីប្រទេសនានាជាច្រើនពាន់នាក់ បានស្ម័គ្រចិត្តជាបន្តបន្ទាប់ធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីចូលរួមប្រយុទ្ធនិងបំរើកិច្ចការផ្សេងៗនៅក្នុងសមរភូមិអ៊ុយក្រែន។ ក៏ប៉ុន្តែមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថាមានពលរដ្ឋខ្មែរស្ម័គ្រចិត្តទៅចូលរួមជាមួយអ៊ុកក្រែននៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ