អានតួអត្ថបទ
កម្ពុជា-សង្គម

លោកឃឹម ហ្វីណង់៖ លោកនឹងចុះពីតំណែងជាអភិបាលស្រុកបន្ទាយស្រី ប្រសិនបើលោកពិតជារំលោភដីឯកជនមែន

អភិបាល​ស្រុកបន្ទាយស្រី ​លោកឃឹម ហ្វីណង់​ នៅព្រឹក​ថ្ងៃចន្ទ​ ទី២១​ កុម្ភៈ​បានអះអាង​ថា ​លោកនឹង​ចុះចេញ​ពីតំណែង​ជាអភិបាល​ស្រុកបន្ទាយស្រី​ និងត្រៀម​ប្រឈម​មុខ​ផ្លូវច្បាប់​ ប្រសិន​បើតុលាការ​រកឃើញថា​ លោកពិត​ជាបាន​ញុះញង់​ រំលោភ​យកដី​កម្មសិទ្ធ​ឯកជន​ និង​បទចោទ​ មិនគោរព​សេចក្តី​សម្រេច​របស់​តុលាការ​ជាដើម។​ ការ​បញ្ជាក់​បែបធ្វើឡើង​ បន្ទាប់​ពីអភិបាល​ស្រុករូបនេះ​ ត្រូវ​បាន​លោកស្រី ​លី អ៊ុំអេង​ ជាប្រជា​ពលរដ្ឋ​បានដាក់​ពាក្យបណ្តឹង​ថា ​លោកបាន​ចុះវាស់វែង​ដី​កម្មសិទ្ធ​របស់​ខ្លួនជាង១៤៩ហិកតា ​ដោយមិន​បានជូន​ដំណឹង​ និង​មិនមាន​ឯកសារ​ត្រឹមត្រូវ​តាមផ្លូវច្បាប់។​ បើតាម​ លោក ឃឹម ហ្វីណង់​ ដីដែល​ភាគី​ដើម​បណ្តឹង​បានប្តឹង​មក​លោកនាពេលនេះ ​គឺជាដី​កម្មសិទ្ធ​របស់​រដ្ឋ​សុទ្ធសាធ​ ដោយ​មិនមែន​ជា​របស់​ឯកជន​នោះឡើយ។​ ហើយលោក​ស្នើ​ឱ្យមាន​ការចុះ​ស៊ើបអង្កេត​ ឱ្យបាន​លម្អិត​អំពីករណីនេះ ​ដើម្បី​ការពារ​ភាពស្អាតស្អំ​របស់​មន្ត្រីរាជការ​ក្នុង​ស្រុកបន្ទាយ​ស្រីទាំងមូល​។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី © Internet
ផ្សាយពាណិជ្ជកម្ម
02:21

យើងសូមការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី៖

សូមជម្រាបថា កាលពីថ្ងៃទី១៤ កុម្ភៈកន្លងទៅ លោកស្រី លី អ៊ុំអេង ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ខ្នារ ក្រុងសៀមរាប ខេត្តសៀមរាប បានដាក់ពាក្យបណ្តឹងទៅកាន់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ពីបទ ញុះញ៉ង់ រំលោភដីកម្មសិទ្ធឯកជន និងបទ មិនគោរពសេចក្តីសម្រេចរបស់តុលាការ។  ក្នុងពាក្យបណ្តឹងនោះ លោកស្រី លី អ៊ុំអេងបានអះអាងថា ខ្លួនបានទិញដីសរុបចំនួន២០០ហិកតា ក្នុងភូមិវៀងតាទុំ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពីបុគ្គលចំនួន៤នាក់ ក្នុងទំហំដី៥ម៉ឺនម៉ែត្រការ៉េស្នើគ្នាចាប់តាំពីឆ្នាំ២០០៣។ និងថា ដីនោះបានចុះហត្ថលេខាទទួលស្គាល់ដោយមេភូមិ មេឃុំ និងលោក​ អ៊ង់ វង្ស អតីតអភិបាលស្រុកបន្ទាយស្រីថែមទៀតផង។ ក្នុងពាក្យបណ្តឹងនោះលោកស្រីបន្តថា នៅថ្ងៃទី២១ មករា លោកអភិបាលស្រុកថ្មីបានចុះវាស់វែងដីរបស់លោកស្រីទៅវិញ និងបានរំលោភលើសេចក្តីសម្រេចរបស់តុលាការថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ