អានតួអត្ថបទ
កម្ពុជា-សង្គម

អភិបាលក្រុងភ្នំពេញទទួលស្គាល់ថា មានបញ្ហាផ្គត់ផ្គង់ទឹកស្អាតនៅតំបន់មួយចំនួន ដោយសារការអភិវឌ្ឍលឿនពេក

មួយ​រយៈ​ចុងក្រោយ​នេះ ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​តំបន់​មួយ​ចំនួន ​ជាពិសេស​តំបន់​ជាយ​ក្រុង​ភ្នំពេញ ​កំពុង​ជួប​បញ្ហា​ខ្វះ​ខាត​ ខណៈ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ត្អូញត្អែរ​ជា​បន្តបន្ទាប់​។ ភាគច្រើន​នៃ​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​បុរី​មួយ​ចំនួន​ បាន​ត្អូញត្អែរ​ ពី​បញ្ហា​ខ្វះខាត​ការ​ផ្គត់ផ្គង់​ទឹក ​ហើយ​បុរី​មួយ​ចំនួន​ក៏​បង្ខំ​ចិត្ត​ ត្រូវ​ជីក​អណ្តូង​ប្រើប្រាស់​ដោយ​ខ្លួនឯង​ដែរ​។ នៅ​ចំពោះ​មុខ​បញ្ហា​នេះ ​លោក ​ឃួង ស្រេង ​អភិបាល​រាជធានីភ្នំពេញ​ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ពិត​ជា​មាន​បញ្ហា​នេះ​កើតឡើង​ពិត​ប្រាកដ​មែន​។ តែ​យ៉ាងណា​លោក​ថា​ បញ្ហា​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​។ អភិបាល​ក្រុង​ភ្នំពេញ​ បញ្ជាក់​ថា​ បញ្ហ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់នេះ​ ដោយសារ​រាជធានីភ្នំពេញ ​មាន​ការ​អភិវឌ្ឍ​លឿន​ពេក​។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ © សហការី
ផ្សាយពាណិជ្ជកម្ម
01:56

សូមស្តាប់ការលើកឡើងរបស់លោក ឃួង ស្រេង ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ