អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង៖ រដ្ឋមន្ត្រីក្រសួងសមី នឹងជាប់ជំពាក់នឹងការបំផ្លាញសុខភាពសាធារណៈ បើមើលស្រាលការនាំសារធាតុផ្សំគ្រឿងញៀនចូលកម្ពុជា

នៅក្នុង​ពិធីប្រគល់​រថយន្ត​ដល់​វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​ប្រចាំទិសភូមិភាគទី១​ ភូមិភាគ​ទី២ ​និង​ភូមិភាគទី៣​ នាព្រឹក​ថ្ងៃអង្គារ​នេះ ​នៅអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានថ្លែងថា​ រដ្ឋមន្ត្រី​ដែលកាន់កាប់​ក្រសួង​ពាក់ព័ន្ធ​នឹង​ការផ្តល់​អាជ្ញាប័ណ្ណ​ឲ្យនាំសារធាតុ​ញៀន​ចូល​កម្ពុជា​ត្រូវមើល​បញ្ហា​នេះឲ្យ​បាន​ច្បាស់លាស់។​ លោក ស ខេង​ ព្រមាន​ថា​ប្រសិន​បើនៅ​តែមើល​ស្រាល​បញ្ហានាំសារធាតុ​ផ្សំ​គ្រឿងញៀន​នេះទៀត​ រដ្ឋមន្ត្រី​រូបនោះ​ នឹង​ជាប់ពាក់ព័ន្ធ​នឹងការ​បំផ្លាញ​សុខភាព​សាធារណៈ​ និង​បំផ្លាញ​សេដ្ឋកិច្ច​ សង្គម​ ផងដែរ។​ ជាមួយគ្នានេះ​ លោក ស ខេង​ ក៏បាន​ប្រាប់ទៅ​អាជ្ញាធរជាតិ​ប្រឆាំង​គ្រឿងញៀន​ផងដែរ​ ឲ្យតាម​មើលដោយ​យកចិត្តទុក​ដាក់​លើបញ្ហានាំ​ចូលសារធាតុផ្សំ​ ដែល​នាំចូល​ដោយស្របច្បាប់​ទាំងអស់នេះ។​

សារធាតុផ្សំគ្រឿងញៀន (រូបតំណាង)
សារធាតុផ្សំគ្រឿងញៀន (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម
02:52

សូមស្តាប់ប្រសាសន៍ លោក ស ខេង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ