អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកសុខ ឥសាន៖ បេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រីដែលបោះឆ្នោតនៅថ្ងៃស្អែក មានអ្នកឈរឈ្មោះតែមួយនាក់គត់

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​សន្និបាត​របស់​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ ​ដើម្បី​សម្រេច​ជ្រើសរើស​បេក្ខភាព​ អ្នក​បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត​។ លោក​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សន្និបាត​នៅ​ថ្ងៃ​ស្អែក​នេះ​ នឹង​លើក​ឡើង​នូវ​របៀប​វារៈ​ចំនួន​៤​។​ ក្នុង​នោះ​ទី​១​ ស្តី​អំពី​ការ​ជ្រើស​តាំង​អនុ​ប្រធាន​គណបក្ស​ចំនួន​២​រូប​បន្ថែម​ ទី​២​ការ​សម្រេច​បេក្ខភាព​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ ទី​៣​គឺ​ការ​រៀបចំ​ទិសដៅ​ការងារ​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ​នា​ឆ្នាំ​ក្រោយ ​និង​ទី​៤ ​គឺជា​ការ​ណែនាំ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ហ៊ុន សែន​។ ការ​សម្រេច​បេក្ខភាព​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី ​ត្រូវ​បាន​លោក​សុខ ​ឥសាន​ បញ្ជាក់​ថា​ មាន​បេក្ខភាព​តែ​មួយ​រូប​ប៉ុណ្ណោះ​ដែល​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ស្អែក​នេះ​ តែ​លោក​មិន​បញ្ជាក់​ថា​ ជា​នរណា​នោះ​ទេ​។

លោកហ៊ុន សែន និងកូនប្រុសច្បងគឺ លោកហ៊ុន ម៉ាណែត ដែលលោកប្រកាសគាំទ្រឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីនាពេលខាងមុខ
លោកហ៊ុន សែន និងកូនប្រុសច្បងគឺ លោកហ៊ុន ម៉ាណែត ដែលលោកប្រកាសគាំទ្រឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីនាពេលខាងមុខ © Internet
ផ្សាយពាណិជ្ជកម្ម
01:04

សូមស្តាប់ការលើកឡើងរបស់លោកសុខ ឥសាន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ