អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

នាយកAVI ៖ ការបិទព្រំដែនទាំងកម្ពុជា និងសិង្ហបុរី លែងមានប្រសិទ្ធភាព ហើយងាកមកគ្រប់គ្រងសហគមន៍ក្នុងស្រុកវិញ

កម្ពុជា​ក៏ដូចជាសិង្ហបុរី​ និងបណ្តា​ប្រទេស​ក្នុងតំបន់ដែរ​ បានប្រកាស​បើកប្រទេស​ឡើងវិញ​កាលពីថ្ងៃទី១​ ខែវិច្ឆិកានេះ​ ដើម្បីធ្វើ​ឲ្យសេដ្ឋកិច្ច​ និងវិស័យផ្សេងៗ​ទៀត​ ដែលរងការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដោយកូវីដ-១៩​ បានដំណើរការ​ឡើងវិញ​។ ជាការកត់សម្គាល់​ ការឆ្លងជំងឺកូវីដ-១៩​ នៅសិង្ហបុរី​ បានរើប​ឡើងវិញរហូត​ដល់​រាប់ពាន់នាក់​ក្នុងមួយថ្ងៃៗ​ ក្រោយ​ប្រទេសនេះ​ បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃការ​ធ្វើដំណើរ​មកពីប្រទេស​ជាច្រើន​កាលពី​ខែតុលា​កន្លងទៅ​។ បទពិសោធន៍​របស់សិង្ហបុរី​ពេលនេះ​ អាចជាមេរៀនមួយ​សម្រាប់​កម្ពុជា​ផងដែរ​។ លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធ​ នាយកវិទ្យាស្ថាន​ចក្ខុវិស័យអាស៊ី(AVI)​ បានប្រាប់​វិទ្យុបារាំងRFI​ ពីសិង្ហបុរី​មកថា​ ការបើកសេដ្ឋកិច្ច​ឡើងវិញ​នៅក្នុងតំបន់​ គឺជាការបើក​ដោយប្រយ័ត្នប្រយែង​ ខុសពីអឺរ៉ុប​ ពោល​គឺទាំងកម្ពុជា​ និងសិង្ហបុរី​ ត្រូវតែមាន​ការបន្ធូរបន្ថយ​ការឆ្លងដែន​ ខណៈ​ជំងឺកូវីដ-១៩​ បានស្ថិត​នៅក្នុង​សហគមន៍​រួចទៅហើយ។​

ព្រលានយន្ដហោះ (រូបភាពដំណាង)
ព្រលានយន្ដហោះ (រូបភាពដំណាង) sayung@hotmail.com
ផ្សាយពាណិជ្ជកម្ម
02:02

សូមស្តាប់ការលើកឡើងពីលោក ឈាង វណ្ណរិទ្ធ៖

សូមបញ្ជាក់ថា កម្ពុជានិងសិង្ហបុរី គឺជាប្រទេសដែលបាននាំមុខគេក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ ក៏ប៉ុន្តែក្រោយបើកប្រទេសឡើងវិញ សិង្ហបុរី ដែលមួយថ្ងៃៗមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ តិចតួច បានងើបឡើងវិញរហូតដល់រាប់ពាន់នាក់ និងមានអ្នកស្លាប់កើនឡើងជាង១០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកកម្ពុជា ក្រោយបើកដំណើរការប្រទេសឡើងវិញ ចំនួនអ្នកឆ្លងមានការថយចុះមកក្រោម១០០នាក់(តេស្តPCR) និងស្លាប់ក្រោម១០នាក់ក្នុង១ថ្ងៃ។ រីឯចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ នៅឡាវក៏មានការកើនឡើងដែរ ខណៈថៃ និងវៀតណាមកំពុងស្ថិតក្នុងស្ថានភាពឆ្លង និងស្លាប់ច្រើននៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ