អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

បណ្ឌិតសុខ សុក្រឹត្យា៖ ថៃនិងកម្ពុជាកំពុងជជែកគ្នាដើម្បីរកយន្តការផ្តល់វ៉ាក់សាំងកូវីដជូនពលរដ្ឋខ្មែរនៅប្រទេសថៃ

លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមន្ត្រីកម្ពុជាកំពុងបំពេញបេសកកម្មនៅប្រទេសថៃ បាន​ប្រាប់​វិទ្យុបារាំងRfi នៅថ្ងៃទី៤វិច្ឆិកានេះថា​ ភាគីថៃនិងកម្ពុជា​កំពុងធ្វើការជជែកគ្នា​ ដើម្បីរកយន្តការកិច្ចសហប្រតិបត្តិការ​ឈានទៅការផ្តល់វ៉ាក់សាំងកូវីដ​ជូនពលរដ្ឋខ្មែរ​នៅប្រទេសថៃក្នុងពេលខាងមុខនេះ។ បើតាមលោកបណ្ឌិត ភាគីថៃបានផ្តល់ជម្រើស២សម្រាប់កម្ពុជា​គឺ៖ ទី១ កម្ពុជាអាចផ្តល់វ៉ាក់សាំងកូវីដ​ចាក់ជូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃបាន តែ​ការចាក់​ត្រូវអនុវត្តដោយរដ្ឋាភិបាលថៃ និងទី២ រដ្ឋាភិបាលថៃ មានជំហ៊រចាក់វ៉ាក់សាំងអោយពលរដ្ឋខ្មែរ​តែម្តង។ 

លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមន្ត្រីកម្ពុជាកំពុងបំពេញបេសកកម្មនៅប្រទេសថៃ
លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមន្ត្រីកម្ពុជាកំពុងបំពេញបេសកកម្មនៅប្រទេសថៃ © សហការី
ផ្សាយពាណិជ្ជកម្ម

គួរជម្រាបជូនថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​ប្រាប់​ទៅមន្ត្រីរបស់​លោក​​អោយ​​បើកការជជែក​ជាមួយភាគី​ថៃ​​ដើម្បី​​ស្វែងរកលទ្ធភាព​​បញ្ជូនវ៉ាក់សាំង​កូវីដ១៩​ពីកម្ពុជា​ទៅចាក់​អោយពលរដ្ឋ​ខ្មែរ​ដែលកំពុងធ្វើការនិង​ស្នាក់នៅ​ក្នុង​ប្រទេសថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ